​បុរស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​មើល​ប្រពន្ធ​សម្រាលកូន​ជ្រុល​ទៅបុក​រថយន្ត​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​

871
ចែករម្លែក

(​ភ្នំពេញ​)៖​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទាំង​ប្រញាប់​ទៅ​មើល​ប្រពន្ធ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ក៏​ជ្រុល​ទៅបុក​រថយន្ត​បើក​ចេញពី​ហាង​ផឹកស៊ី​មក​ទទឹងផ្លូវ​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​សង្គ្រោះ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ ២១៧​ត្រង់ចំណុច​មុខ ភោជនីយដ្ឋាន សួន ស្នេហ៍​សំនៀង​ស្ថិតនៅ​ភូមិ​សំបួរ​សង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​កាលពី យប់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០១៧. ។​

​សាក្សី​បាន​ឲ្យ​ដឹងថា​មុន ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-0378 ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ខណៈ​មកដល់​ចំណុច​កើត​ក៏មាន រថយន្ត​កូរ៉េ​មួយគ្រឿង​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​. 2T-2942 ដែល​បើក​ចេញពី​ហាង​ផឹកស៊ី​យីហោ​(​សួន​ស្នេហ៍​សំនៀង​)​ចេញមក​ទទឹងផ្លូវ​បណ្ដាល​ឲ្យ​ម៉ូតូ​បុក​ចំ​ទ្វារ​ខាងឆ្វេង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​បានមក​យក​រថយន្ត​និង​ម៉ូតូ​រួមទាំង​អ្នកបើកបរ​ទៅ​អធិការ​ខណ្ឌដង្កោ​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕S/​ដោយ​៖​ហូ​សាន់​