​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​រងរបួស​ធ្ងន់​ នៅ​ស្ពាន​ក្រោម​ដី​អាកាស​ស្ទឹងមានជ័យ

454
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​ ជិះ​ម៉ូតូ​ម្នាក់ឯង​យ៉ាង​លឿន​ចុះ​តាមផ្លូវ​ក្រោម​ដី​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​បណ្ដាលឱ្យ​បុក​នឹង​ខឿន​រងរបួស​ធ្ងន់​។​ករណីនេះ​បានកើត​ឡើង​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​១​ខែកក្កដា ឆ្នាំ​២០១៩​។​

បុរសរងគ្រោះ​ខាងលើ​មានឈ្មោះ សុង ពិសិដ្ឋ អាយុ​៣៣​ឆ្នាំ ស្នាក់នៅ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​ក្នុង​ហេតុការណ៍​ខាងលើ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្ដិ៍​រដ្ឋបាល​ស្ទឹងមានជ័យ​១​បាន​យក​សម្ភាររបស់​ជនរ​ង​គ្រោះ​រួមមាន​ដូចជា​៖​កាបូប​លុយ​មាន​លុយ​៦៧៥​ដុល្លារ​ខ្សែ​កមួយ​ខ្សែ​ ទូរស័ព្ទ​២​គ្រឿង ​កុំព្យូទ័រ​យួរដៃ​១​គ្រឿង​លុយ​ខ្មែរ​ចំនួន​១០០.១០០​រៀល​និង​ម៉ូតូ​យកទៅ​រក្សាទុក​នៅ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល ស្ទឹងមានជ័យ​ទី១ រង់ចាំ​ប្រគល់ជូន​ម្ចាស់​ដើម​វិញ ៕S/​Ha