​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​របាំង​ថ្ម​រងរបួស​បែកក្បាល​

195
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ម្នាក់​បាន​រងរបួស​ធ្ងន់​បែកក្បាល​ដេក​ស្ដូកស្ដឹង​ក្នុង​ថ្លុកឈាម​ដោយសារ​ជិះ​ម៉ូតូ​លឿន​ពេក​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​។​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតមានឡើង​នៅតាម​បណ្ដោយ​ផ្លូវ​២៧១​ត្រង់​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ​ក្នុងភូមិ​១​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​កាលពី​យប់​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​ស្រ៊ន​សា​រ៉ែ​ន​ភេទ​ប្រុស​សញ្ជាតិ​ខ្មែរ​អាយុ​២៦​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃកប្បាស​ឃុំ​ព្រៃកប្បាស​ស្រុក​ព្រៃកប្បាស​ខេត្តតាកែវ​។​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FY-8988​។

​ក្រោយពេល​កើតហេតុ​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ខាង​សាច់ញាតិ​យក​ឯកសារ​ពាក់ព័ន្ធ​មក​បញ្ជាក់​ទើប​សមត្ថកិច្ច​ប្រគល់ឱ្យ​យកទៅ​វិញ​បាន ៕S/​