​បុរស​ម្នាក់​ជិះ​ម៉ូតូ​ចេញពីផ្ទះ​បាត់​មួយ​យប់​មួយថ្ងៃ​ស្រាប់តែ​ឃើញ​សព​អណ្តែត​ទឹក​ត្រពាំង​

168
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ក្រោយពី​ខ្ចី​ម៉ូតូ​អ្នកជិតខាង​ទៅរក​ទិញ​ចេក​បែ​ជា​បាត់​ខ្លួន​អស់​មួយ​យប់​មួយថ្ងៃ​។​សាច់ញាតិ​ក្រុមគ្រួសារ​នាំគ្នា​ដើររក​ស្រាប់តែ​ប្រទះឃើញ​ម៉ូតូ​ដេក​ដូ​ល​ក្នុង​វាលស្រែ​ក៏​ឃើញ​សាកសព​អណ្តែត​ក្នុង​ទឹក​ត្រពាំង​ឈូក​ទៅវិញ​។​ហេតុការណ៍​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ត្រពាំង​ឈូក​ជាប់​ភូមិ​ត្រពាំង​ជើងស្រុក​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩ ។​

​សព​ជនរងគ្រោះ​ឈ្មោះ​និល​វ៉ាន់​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​មុខរបរ​កសិករ​និង​ធ្វើ​សំណង់​មាន​ប្រព​ន្ឌ​ឈ្មោះ​អឿន​សារឿន​អាយុ​៤១​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​កូនប្រុស​២​នាក់​ក្នុងបន្ទុក​។​ក្រោយ​ពិនិត្យ​រួច​ក្រុមគ្រួសារ​ក៏​មិន​ប្តឹងផ្តល់​អ្វី​ដែរ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​ចាត់ចែង​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្បែរ​កន្លែងកើតហេតុ ៕S/​