​បុរស​ម្នាក់​ជិះ​ម៉ូតូ​លឿន​ទៅបុក​រថយន្ត​ពីក្រោយ​រងរបួស​ធ្ងន់​

289
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ទំនង​ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ដឹកទំនិញ​ពីក្រោយ​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​នេះ​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​២០០៤​ស្ថិតក្នុង​សង្កាត់​អូរ​បែកក្អម​ខណ្ឌ​សែន​សុខ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​ដំបូង​ឡើយ​គេ​បានឃើញ​បុរស​ម្នាក់​ក្នុង​ស្ថា​ភាព​ស្រវឹងស្រា​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L4067​តាម​បណ្ដោយ​ផ្លូវ​២០០៤​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​ដឹកទំនិញ​បើក​តាម​បណ្តោយ​ផ្លូវ​២០០៤​បណ្ដាលឱ្យ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់​។​ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់​គេចខ្លួនបាត់​៕S/​