​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ឈប់​ដាក់​សិស្ស​បណ្តាល​ឱ្យស្លាប់​

344
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយ​ជិះ​ម៉ូតូ​លឿន​ទៅបុក​គូទ​រថយន្ត​ដឹក​សិស្ស​ដាក់​តាម​ផ្ទះ​។​ហេតុការណ៍​នេះ​កើតឡើង​នៅលើ កំណាត់ ផ្លូវជាតិ លេខ​៥​ក្នុងភូមិ ដំបូក ខ្ពស់​ឃុំ អូរ ដំបង ២​ស្រុក​សង្កែ​ខេត្តបាត់ដំបង​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​

​រថយន្ត ១ គ្រឿង ម៉ាក ទួរីស ពណ៌ ត្រួយ ចេក ពាក់ ស្លាក លេខ ភ្នំពេញ ២AD ៩២០០ ដែល គេ ស្គាល់ ថា អ្នក បើកបរ មានឈ្មោះ ហ៊ុន ឈុនលី ភេទ ប្រុស អាយុ ៥៤ ឆ្នាំ មាន ទីលំនៅ​ភូមិ​កំពង់ព្រះ ឃុំ កំពង់ព្រះ ស្រុក សង្កែ រត់​រត់​គេចខ្លួនបាត់​។​

លុះ ដល់ ចំណុច ខាងលើ រថយន្ត បាន បើកភ្លើង ស៊ីញ៉ូ អែប ចូល ខាង ស្តាំ ដើម្បី ទម្លាក់ សិស្ស តាម ផ្ទះ​។ ក៏ ស្រាប់ តែមាន ម៉ូតូ ម៉ាក ហុងដា ស៊េរី ២០១៦​ពាក់​ស្លាក​លេខ​បាត់ដំបង​១AA១៣៤១​មក​បុក​ចំ​ពីក្រោយ​បណ្តាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​ដោយ​អ្នកបើកបរ​ម៉ូតូ​នោះ​មិនទាន់មាន​នរណា​ស្គាល់​អត្តសញ្ញាណ​ឡើយ​៕S/