​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​

102
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ ជ្រុល​ទៅបុក​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​។​ហេតុការណ៍​នេះកើត​ឡើងកាលពី​រំលង​ ​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​៣​ខែមករា​ឆ្នាំ​២០២០​ តាម​បណ្ដោយ​ផ្លូវ​២៧១​ សង្កាត់​បឹងទំពុនទី​១ ​ខណ្ឌមានជ័យ​។

​សព​ជនរងគ្រោះ​ឈ្មោះ បឿន វិ​រៈ​ អាយុ​២៨ ស្រុកកំណើត ភូមិ​ពលី ឃុំ​ព្រៃ​ក​ន្ដៀ​ង ស្រុក​ពានរ ខេត្តព្រៃវែង ប​ន្ចុ​ប្បន្ន​ស្នាក់នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ​។

ប្រភព​បន្ត​ថា ​ម៉ូតូ​ជនរងគ្រោះ​ម៉ាក​សង់​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៥ ​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​1AS9808​ ជិះ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ បាន​វា​ជែង​ជាមួយ​រថយន្ត​ក៏​ជ្រុល​ទៅបុក​ថ្ម​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​ស្លាប់​។

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​មកដល់និង​ទំនាក់ទំនង​ទៅ​មន្ត្រី​ជំនាញ​មក​ត្រួតពិនិត្យ​និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ឲ្យ​ទៅ​សាច់​ញា​តិយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕S/​Ha