​បុរស​ម្នាក់​ជិៈ​ម៉ូតូ​ធ្លាក់​ពីលើ​ផ្លូវ​បណ្តាល​ឱ្យស្លាប់​ដោយ​ខ្លួនឯង​

464
ចែករម្លែក
  • 1.2K
    Shares

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ជិៈ​ម៉ូតូ​ធ្លាក់​ពីលើ​ផ្លូវ​បណ្តាល​ឱ្យស្លាប់​ដោយ​ខ្លួនឯង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវ​កោង​ខាងមុខ​ទីសត្តឃាដ ក្នុងភូមិ​ទី​៧ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​កាលពី​យប់​ថ្ងៃទី​១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​ជិៈ​ម៉ូតូ​សេ​១០០​សេរី​ឆ្នាំ​១៩៩៧​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​1085.​ភព​មាន​ចង​កង់​នៅលើ​កែប​ពីក្រោយ​បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​។​លុះដល់​ចំណុច​ផ្លូវ​កោង​យក​ចង្កូត​មិនទាន់​ក៏​បណ្ដាលឱ្យ​ធ្លាក់​ពីលើ​ផ្លូវស្លាប់​នៅនឹងកន្លែង​មិនដឹង​តាំងពី​ពេលណា​មក​ទេ​។​លុះដល់​វេលា​6​និង​30​នាទី​ព្រឹក​ថ្ងៃទី​២ មករា ទើប​មាន​ប្រជាពលរដ្ឋ​ប្រទះឃើញ ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង ។​

​ជនរងគ្រោះ​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ​បច្ចុប្បន្ន​សព​ជនរងគ្រោះ​សមត្ថកិច្ច​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ខ្សា​ម ប្រកាស​ស្វែងរក​សាច់ញាតិ​ដើម្បី​ប្រគល់​តាម​នីតិវិធី​៕S/