​បុរស​ម្នាក់​ដួល​ស្លាប់​ភា្ល​ម​សង្ស័យ​ខ្យលគរ​នៅ​ស្រុក​ភ្នំស្រួច​

364

(​កំ​ព​ង៉​ស្ពឺ​)៖​បុរស​ម្នាក់​ត្រូវគេ​សង្ស័យ​ខ្យល់គរ​បាន​ស្លាប់​ភ្លាម​ខណៈ​អង្គុយ​ជជែក​លេង​ជាមួយ​អ្នកជិតខាង​ដែល​ស្ថិត​ក្នុងភូមិ​ខ្នង​ក្រាំង​ឃុំ​តាំង​សំរោង​ស្រុក​ភ្នំស្រួច​ខេត្ត​កំ​ព​ង៉​ស្ពឺ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​បុរស​ដែល​ខ្យល់គរ​ស្លាប់​មានឈ្មោះ ខោ​ន សុខា​អាយុ​៥៣​ឆ្នាំ​រស់នៅ​ភូមិ​ខ្នង​ក្រាំង ឃុំ​តាំង​សំរោង ស្រុក​ភ្នំស្រួច​។​​តាម​សម្តី​អ្នកជិតខាង​បាន​ឲ្យ​ដឹងថា​បុរស​ខាង​បាន​អង្គុយ​ជជែក​គ្នា​លេង​ជាមួយ​ពួកគាត់​បាន​មួយសន្ទុះ​បាន​ងើប​ទៅ​បត់ជើងតូច​នៅក្រោម​ដើម​កន្ទួត​ហើយក៏​បាន​ដួល​ផ្កាប់មុខ​ទៅលើ​ដី។

​ឃើញ​ដូច​នោះ​ឈ្មោះ​សៅ​រិទ្ធី​ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​ជា​អ្នកជិតខាង​ជាមួយគ្នា​ដែល​អង្គុយ​នៅលើ​គ្រែ​ក្បែរ​នោះ​ឃើញ​ក៏​ស្ទុះ​ទៅ​លើក​តែ​លើក​មិន​រួច​ក៏​ហៅ​អ្នក​នៅក្បែរនោះ​មកជួយ​លើកដាក់​លើ​គ្រែ​បាន​ប្រហែល​១០​នាទី​ក្រោយមក​បុរស​ខាងលើ​ក៏បាន​ដាច់ខ្យល់​ស្លាប់​តែម្ដង​។​
​ក្រោយពី​កើតហេតុ​កម្លាំង​ជំនាញ​ក៏បាន​ចុះទៅ​ពិនិត្យឃើញថា​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គរ​ប្រាកដ​មែន​និង​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​