​បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ស្លាប់​ភ្លាមៗ​នៅ​ក្រុង​ច្បារមន​

382
ចែករម្លែក
  • 16
    Shares

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បុក​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២-៥៣​ត្រង់ចំណុច​ភូមិ​ស្រែ​ថ្នល់​សង្កាត់​កណ្ដោលដុំ​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ហង្ស​ជួន​អាយុ​៥០​ឆ្នាំ​រស់នៅ​ភូមិ​ស្រែ​ថ្នល់​សង្កាត់​កណ្តោលដុំ​បាន​ដើរ​ឆ្លងថ្នល់​ពី​ជើង​ទៅ​ត្បូង​។​លុះ​ដើរ​ដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់​តែមាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បាន​បើក​មក​បុក​កិន​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​ភ្លាម​៕S/​