​បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ពេលយប់​ត្រូវ​រថយន្តបុក​ស្លាប់​ហើយ​បើក​រត់​បាត់​

320
ចែករម្លែក
  • 12
    Shares

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​បុរស​ម្នាក់​ដើរ​ឆ្លងថ្នល់​ពេលយប់​ត្រូវ​រថយន្តក្រុង​របស់​ក្រុមហ៊ុន​វិ​រៈ​ប៊ុន​ថាំ​បុក​ហើយ​តៃកុង​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​។​ហេតុការណ៍​នេះ​កើតឡើង​កាល​ពីយ​ប៎​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០១៩​នៅតាម​ផ្លូវជាតិ​លេខ​5​ចន្លោះ​គីឡូម៉ែត្រ​លេខ​222-223​ស្ថិតក្នុង​ភូមិ​ថ្នល់​បត់​ឃុំ​ឬ​ស្សី​ក្រាំង​ស្រុក​មោង​ឬ​ស្សី​។​

​លោក​ហម​ភ័​ណ្ឌ​មេបញ្ជាការ​អា​វុ​អ​ហត្ថ​ស្រុក​មោង​ឬ​ស្សី​បានឱ្យដឹងថា​ជនរងគ្រោះ​មិន​ស្គាល់ឈ្មោះ​ព្រោះ​ជាម​នុស្ស​វិកលចរិត​។​ចំណែក​តែ​កុង​រថយន្តក្រុង​យីហោ​វិ​រះ​ប៊ុន​ថាំ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A8826​មិន​ស្គាល់ឈ្មោះ​ទេ​ក្រោយ​កើតហេតុ​បាន​ទុក​រថយន្ត​ចោល​ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​សាក្សី​បាន​ប្រាប់ថា​មុនពេល​កើតហេតុ​មាន​បុរស​ម្នាក់​នោះបាន​បណ្តើរ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ពោធិសាត់​1D6539​គ្មាន​កូនសោ​ហើយ​ទុកចោល​ក្បែរ​លើផ្លូវ​។​ដើរ​ឆ្លងថ្នល់​ក៏ត្រូវ​រថយន្តក្រុង​បុក​ស្លាប់​តែម្តង​។​ក្រោយ​កើតហេតុ​តៃកុង​បាន​រត់ចោល​រថយន្ត​បាត់​។​៕S/