​បុរស​ម្នាក់​ដើរ​បេះ​ផ្លែ​អំពិល​រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​

485

(​កំពង់ស្ពឺ​)៖​បុរស​ម្នាក់​ដើរ​បេះ​ផ្លែ​អំពិល​បាន​រអិល​ជើង​ធ្លាក់ចូល​ក្នុង​ង​ទឹក​បណ្ដាល​ឲ្យ​លង់​ស្លាប់​។​ហេតុការណ៍​លង់ទឹក​ស្លាប់​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រឡាញ់​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៨​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ សំ កុសល ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​។​ប្រភព​បន្តថា​មុនពេល​កើតហេតុ​គេ​ឃើញ​ជន​រង​ដើរ​បេះ​ផ្លែ​អំពិល​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ហើយក៏​បាន​រអិល​ជើង​ដួល​ធ្លាក់ចូល​ទឹក​ប្រឡាយ​ពី​ខាងជើង​ផ្លូវ​បណ្ដាល​ឲ្យ​ឈ្លក់​លង់ទឹក​ស្លាប់​តែម្តង​។

ក្រោយពី​កើតហេតុ​ជំនាញ​បាន​ចុះមក​ពិនិត្យ​សាកសព​បុរស​ខាងលើ​និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​យ៍​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​បុរស​ម្នាក់​ដើរ​បេះ​ផ្លែ​អំពិល​រអិល​ជើង​ធ្លាក់ចូល​ទឹក​លង់​ស្លាប់​