​បុរស​ម្នាក់​ដេក​ស្ដូកស្ដឹង​ខាំ​ថ្គាម​រឹង​ដៃ​រឹង​ជើង បាន​យកទៅ​មន្ទីរពេទ្យ​ជួយសង្គ្រោះ​

145
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​មាន​បុរស​ម្នាក់​ដេក​ស្ដូកស្ដឹង​ខាំ​ថ្គាម​រឹង​ដៃ​រឹង​ជើង ​បង្ក​ការភ្ញាក់ផ្អើល​អ្នក​នៅ​ជិត​ទីនោះ​នាំគ្នា​ជួយសង្គ្រោះ​បឋម ​ដោយ​មិនទាន់​ដឹង​គាត់​មាន​ជំងឺ​អ្វី​ទេ​។​ករណីនេះ​បានកើត​ឡើង​នៅ​បរិវេណ​វត្ត​ចង្ក្រាន​តា​ព្រហ្ម​ហៅ​វត្ត​ស្ទឹងមានជ័យ​ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ ខណ្ឌមានជ័យ ​កាលពី​យប់​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១​បានឱ្យដឹងថា ​បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម​សមត្ថកិច្ច​បាន​ចុះទៅ​វត្ត​ដោយ​ឃើញ​ពីស​ភាព​គាត់​ជាក់ស្ដែង​ត្រូវការ​សង្គ្រោះ​បឋម​សិន​ប៉ុណ្ណោះ ​មុននឹង​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​។​កម្លាំង​បាន​ទាក់ទង​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​មក​ដឹក​ជនរងគ្រោះ ​តែ​ពុំមាន​ខាង​ណា​ឆ្លើយតប​ឡើយ​។

​ប្រភព​ដដែល​បានឱ្យដឹងថា​ សមត្ថកិច្ច​បាន​សាកសួរ​ព្រះគ្រូ​ចៅអធិការ​វត្ត​ស្ទឹងមានជ័យ ​គឺ​មិន​ស្គាល់​អត្តសញ្ញាណ​បុរស​នេះ​ទេ​។​ឯ​ភិនភាគ​អាយុ​ប្រហែល​៥០​ឆ្នាំ ​និង​មិនមាន​អ្វី​ជាប់​ខ្លួន​ឡើយ​។​មុន​កើតហេតុ​ គេ​ឃើញ​គាត់​មក​ស្នាក់​នៅក្បែរ​ចេតិយ​ក្នុង​វត្ត​បាន​២,៣​ថ្ងៃ​ហើយ​។​បច្ចុប្បន្ន​កង់​បី​ឥណ្ឌា​បាន​ជួយ​ដឹក​គាត់​យកទៅ​មន្ទីរពេទ្យ​រុស្សី​ដើម្បីឱ្យ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​៕S/​Ha