​បុរស​ម្នាក់​ត្រូវគេ​វាយ​ស្លាប់​ក្នុងពេល​ទៅលេង​រាំ​ធុងបាស់​នៅ​វត្ត​ត្រ​ពាំ​ងជុំ​

256

(​កំពង់ឆ្នាំង​)៖​បុរស​ម្នាក់​ត្រូវគេ​វាយ​ឱ្យ​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្នុងពេលដែល​ជនរងគ្រោះ​មកលេង​រាំ​ធុងបាស់ ហើយ​ដើរ​ត្រឡប់ទៅផ្ទះ​វិញ​។​ហេតុការណ៍​វាយ​សម្លាប់​គ្នា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្លោងទ្វារ​ចូល​វត្ត​ត្រពាំង​ជុំ ក្នុងភូមិ​ដូន​ទយ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​ឈ្មោះ ហែម រ៉ា​យុទ្ធ ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ។​នៅ​យប់កើតហេតុ​នោះ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​រាំ​ធុងបាស់​នៅ​វត្ត​ត្រពាំង​ជុំ​ស្ថិត​ក្នុងភូមិ​ដូន​ទយ​ឃុំ​សែ​ប​ហើយក៏​មានទំនាស់​ជាមួយ​ក្មេងស្ទាវ​មួយក្រុម​ទៀត មកពី​ភូមិ​ក្បាលថ្នល់​ឃុំ​សែ​ប ។

​លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ពេល​ចប់​កម្ម​វី​ធី​ជនរងគ្រោះ​បាន​ដើរចេញ ក្នុង​បំណង​ត្រឡប់ទៅ់ផ្ទះ​វិញ​ដល់​ក្លោងទ្វារ​ចូល​វត្ត ត្រូវគេ​ស្ទាក់​វាយ​តែម្តង​។ ជនដៃដល់​គេ​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដែល​នៅពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវ ដើម្បី​ចាប់​ជនសង្ស័យ​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់ ៕S/​ដោយ​៖​សន សក្តា

​បុរស​ម្នាក់​ត្រូវគេ​វាយ​ស្លាប់​ក្នុងពេល​ទៅលេង​រាំ​ធុងបាស់​នៅ​វត្ត​ត្រ​ពាំ​ងជុំ​