​បុរស​ម្នាក់​ត្រូវ​គោ​ធាក់​ចំ​ប្រដាប់ភេទ​បណ្តាលឱ្យ​ស្លាប់

195
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​បាន​ប្រកាច់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​ដោយសារតែ​គោ​ធាក់​ត្រូវចំ​ប្រដាប់ភេទ ។​ហេតុការណ៍​នេះ​បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង ៣០​នាទី ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ នៅ​ភូមិ​ទំនប់ ឃុំ​ទំនប់ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ​ឃុ​ត​សុភា​អាយុ​៥៥​ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។​នៅពេល​កើតហេតុ​ជនរងគ្រោះ​បាន​ដឹកគោ​យកទៅ​ខ្លុះ​កន្លុះ​នៅក្បែរ​គុ​ម្ភ​ឫស្សី​ខាងក្រោយ​ផ្ទះ​តែម្នាក់ឯង​ហើយ​នៅក្នុង​ពេលនោះ​ក៏ត្រូវ​គោ​ធាក់​ចំ​ប្រដាប់ភេទ​បណ្តាលឱ្យ​ប្រកាច់​ស្លាប់​នៅនឹងកន្លែង​តែម្ដង ។

​ក្រោយ​កើតហេតុ​នគរបាល​ជំនាញ​ការិយាល័យ​បច្ចេកទេស​និង​វិទ្យាសាស្ត្រ​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង​បាន​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គោ​ធាក់​ចំ​ប្រដាប់ភេទ​ពិតមែន និង បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វេ​ី​បុណ្យ​តាម​ប្រពៃណី ៕S/​