​បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ស្រុក​ស្វាយ​លើ​

628
ចែករម្លែក

​គូលែន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ស្លាប់​ដោយសារ​ត្រូវ​រន្ទះបាញ់​នៅពេលដែល​មេឃ​កំពុង​ភ្លៀង​យ៉ាងខ្លាំង​ហើយ​មាន​ផ្លេកបន្ទោ​ផ្គរ​រន្ទះ​។​ហេតុការណ៍​មនុស្ស​ស្លាប់​ដោយសារ​រន្ទះបាញ់​នេះ​បាន​កើតឡើង​នៅ​ភូមិ​ត្រពាំង​ខ្ទះ​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​និយាយថា​នៅវេលា​ម៉ោង​ខាងលើ​នៅ​ស្រុក​ស្វាយ​លើ​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ដោយ​លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​និង​ផ្លេកបន្ទោរ​ផង​។​នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​នៅ​ជ្រក​ភ្លៀង​នៅមុខ​ផ្ទះ​របស់ខ្លួន ស្រាប់តែ​រន្ទះបាញ់​ចំ​តែម្តង​។​

សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះបាញ់​ស្លាប់​គឺមាន​ឈ្មោះ លេប ឡំ ភេទ​ប្រុស អាយុ ២០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ខ្ទះ​ឃុំ​ស្វាយ​លើ​ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​។​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា​៕S/

​រូបភាពៈ បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ចំ​ស្លាប់​នៅ​ស្រុក​ស្វាយ​លើ​៕​គូលែន​

​បុរស​ម្នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ស្រុក​ស្វាយ​លើ​