​បុរស​ម្នាក់​ត​ប្រព័ន្ធ​ភ្លើង​ខ្លួនឯង​ឆក់​ផ្ងារ​ក្រោយ​បោក​ក្បាល​ស្លាប់​

149
ចែករម្លែក

ដោយៈ​វង​ធូ​បន្ទាយមានជ័យ​/​បុរស​ម្នាក់​សង់ផ្ទះ​ថ្មី​មិនទាន់​រួចរាល់​ផង​ម្ចាស់​ស្លាប់​អាង​ខ្លួន​ជាង​ត​ភ្លើង​មិន​ជួល​គេ​បានរៀបចំ​ត​ភ្លើង​ខ្លួនឯង​ត្រូវ​ចរន្ត​ឆក់​ធ្លាក់​មក​ដី​បោក​ក្បាល​ស្លាប់​។​ករណីនេះ​បានកើត​ឡើង​នៅ​យាង​ថ្មី​ឃុំ​កូប​ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​១៩​ខែកញ្ញា​ឆ្នាំ​២០១៩​។​

​លោក​សេស​វិបុល​អធិការនគរបាល​ស្រុក​អូរជ្រៅ​បាន​ប្រាប់​ដឹងថាៈ​ជនរងគ្រោះ​សុខ​ពិសិដ្ឋ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​យាង​ថ្មី ឃុំ កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​ករណី​គ្រោះថ្នាក់​ឆក់​ភ្លើង​ស្លា ប់​នេះ​បណ្ដាលមកពី​ម្ចាស់ផ្ទះ​ប្រព័ន្ធ​ភ្លើង​ដោយ​ខ្លួនឯង​ឡើងលើ​កាំ​ជ​ណ្លើ​រ​ដែក​រអិល​ជើង​ធ្លាក់​មកក្រោម​បោក​ក្បាល​ស្លាប់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ជប៉ុន​ស្រុក​មង្គល បូរី​៕S/​