រថយន្ត​បើក​បុក​បុរស​ម្នាក់​ទើប​រៀបការ​បាន​៦​ខែ​ស្លាប់​នៅ​ខណ្ឌមានជ័យ​

750
ចែករម្លែក

ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​រថយន្ត​មួយគ្រឿង​បាន​បើក​លឿន​មក​បុក​អ្នកជិះ​ម៉ូតូ​ពីក្រោយ​ខណៈ​កំពុង​ឈប់​ភ្លើងស្តុប​បណ្ដាលឱ្យ​បុរស​ម្នាក់​បោក​ក្បាល​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ក្នុង​សង្កាត់​ស្ទឹង​មាន​ទី​៣​ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​៨​នឹង​៣០​នាទី​យប់ ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ ។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​បុរស​ម្នាក់​មានឈ្មោះ​ម៉ន​សិលា​អាយុ​២៥​ឆ្នាំ​ជា​វិស្វករ​ស្នាក់នៅ​ផ្ទះជួល​ជិត​វត្ថ​ស្ទឹងមានជ័យ​។​ជនរងគ្រោះ បាន​បើក​ម៉ូតូ​ម៉ាក PCX​ពណ៌​ស​សេរី​ឆ្នាំ​២០១៨​ពាក់​ស្លាក់​លេខ ភ្នំពេញ 1GW.6327​ពី​ទិសដៅ​កើ​តទៅ​លិច​។​

លុះដល់​ចំណុចកើតហេតុ​ក៏បាន​ឈប់​ស្តុ​ប​ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់​មិន​ស្គាល់​ស្លាក់​លេខ បាន​បើកបរ​ស្រប​ទិស​គ្នា​។ ដោយ​រថយន្ត​បើក​យ៉ាង​លឿន​ក៏​ជ្រុល​ទៅបុក​ម៉ូតូ​ពីក្រោយ​បណ្ដាលឱ្យ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ​បាន​បោក​ក្បាល​ស្លាប់​ភ្លាមៗ ចំណែក​រថយន្ត​វិញ​បើក​រត់គេច​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ទៅលើ​សាកសព​រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​ក្នុងស្រុក​កំណើត នៅ​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ តាម​ប្រពៃណី​៕S/​

បុរស​ម្នាក់​ទើប​រៀបការ​បាន​៦​ខែ​ត្រូវ​រថយន្ត​បើក​បុក​ស្លាប់​នៅ​ខណ្ឌមានជ័យ​

 

#