​បុរស​ម្នាក់​ទៅរក​ត្រី​គេ​ប្រទះឃើញ​លង់ទឹក​ស្លាប់​

264
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ត្រូវ​ក្រុមគ្រួសារ​ដើររក​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹក​បន្ទាប់ពី​បាត់​ខ្លួន​ពេល​មករក​ត្រី​មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ​។​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ភូមិ​តា​ណុប​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​មានឈ្មោះ​ហេង​ឃាង​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​តា​ណុប​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច​ខេត្តកំពង់ឆ្នាំង​។​ក្រុមគ្រួសារ​បាន​ប្រាប់​ឱ្យដឹងថា​រាល់ថ្ងៃ​ជនរងគ្រោះ​តែងតែ​ទៅរក​ត្រី​ជាប្រចាំ​ដើម្បី​ចិញ្ចឹមជីវិត​។​ប៉ុន្តែ​នៅ​ថ្ងៃ​ជនរងគ្រោះ​បាន​ទៅរក​ដូច​ធម្មតា​ក្រោយពី​ទៅ​បាត់​ក៏​មិនឃើញ​ត្រឡប់មកវិញ​។​

​ដោយសារតែ​បាត់​យូ​ពេក​ក៏​នាំគ្នា​ដើររក​រួច​ប្រទះឃើញ​ជនរងគ្រោះ​លង់ទឹក​ស្លាប់​បាត់ទៅហើយ​។​បន្ទាប់ពី​ឃើញ​ដូចនេះ​ក្រុមគ្រួសារ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​ក្រោយពី​ពិនិត្យមើល​រួចរាល់​សមត្ថកិច្ច​បា​នស​ន្និ​ដ្ឋា​ន​ជាបឋម​ថា​ករណីនេះ​ជនរងគ្រោះ​អាចមាន​អា​ការៈមិន​ស្រួលខ្លួន​ហើយ​ដួល​ទៅ​និង​ទឹក​លង់​ស្លាប់​តែម្តង​៕S/​