​បុរស​ម្នាក់​ទៅ​រាយ​មង​យក​ត្រី​មក​ក្លែមស្រា​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​

167

(​ត្បូងឃ្មុំ​)៖​បុរស​ម្នាក់​បាន​ទៅ​រាយ​មើ​ម្បី​យក​ត្រី​មក​ក្លែមស្រា​បណ្តាល​ឲ្យ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ទឹកស្រះ​ផ្តៅទឹក​ចម្ងាយ​ជាង​២០០០ ម៉ែត្រ​ពី​ភូមិ​ខ្ពប​ឃុំ​រំចេក​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​កាលពី​ព្រឹក​ថ្ងៃទី ១២ ខែ សីហា ឆ្នាំ ២០១៧ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ កូវ សុផល ភេទ ប្រុស អាយុ ៤៥ ឆ្នាំ​ជាតិខ្មែរ រស់នៅ​ភូមិ​ខ្ពប ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​សាច់​ញា​ត្តិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ឈ្មោះ កូវ សុផល​គាត់​បាន​ផឹកស្រា​តាំងពី​ល្ងាច​រហូតដល់​យប់​រំលង​អា​ធ្រា​ត្រ មិនដឹង​ជា​ចូលដេក​ម៉ោង​ណា​ទេ​។​
លុះ​ព្រឹក​ឡើង​រូបគាត់​បាន​បបួល​ឈ្មោះ ឆាយ ឆេន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​ជាមួយគ្នា ជិះ​ម៉ូតូ​ទៅ​ចំណុច​ស្រះ​ទឹក​ខាងលើ ដើម្បី​រាយ​មង បាន​ត្រី​យកមក​ធ្វើ​ក្លែមស្រា​បន្តទៀត ។​
ចំណែក ឈ្មោះ ឆាយ ឆេន បាន​ឲ្យ​ដឹងថា​ខណៈពេល​ទៅដល់​ស្រះ​ទឹក​នោះ​ឈ្មោះ កូវ សុផល ចុះទៅ​រាយ​មង​ក៏​ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូលក្នុង​ទឹកស្រះ​ជា​កន្លែង​ជ្រៅ បណ្តាល​ឲ្យ​លង់ទឹក ភ្លាមនោះ​គាត់​បាន​ព្យាយាម​ហៅ​អ្នក​នៅ​ជិត​នោះ​ឲ្យ​មកជួយ ប៉ុន្តែ​គ្មាន​អ្នកណា​មួយ​នៅ​ជិត​នោះឡើយ ៕S/​ដោយ​៖​ភោគសម្បត្តិ

​បុរស​ម្នាក់​ទៅ​រាយ​មង​យក​ត្រី​មក​ក្លែមស្រា​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​