​បុរស​ម្នាក់​ធ្វើការ​យប់​ដេក​ថ្ងៃ​គាំងបេះដូង​ស្លាប់​នៅ​បន្ទប់​ជួល

794
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​ដេក​ពាក់​កាស់​ទូរស័ព្ទ​គាំងបេះដូង​ស្លាប់​នៅ​បន្ទប់​ជួល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៦​នឹង​១០​នាទី​ល្ងាច ថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០១៨​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ឈូក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជធានី​ភ្នំពេញ​។

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​សព​ឈ្មោះ​ទួន ណារិន (​ហៅ​ជូរ​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ធ្វើការ​រោងចក្រ​វេន​យប់ មាន​ស្រុកកំណើត​នៅ​ភូមិ ប្រមូល ឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ​។ ប្រពន្ធ មានឈ្មោះ លិ​ក ណូ ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្ម​ការ​នី រោងចក្រ ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ភូមិ សូរ​ជ័យ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម​។

​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ឲ្យ​មកជួយ​អន្តរាគមន៍​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​បានមក​ដល់​កន្លែង​កើតហេតុ​ភ្លាមៗ​។​ហើយ​បាន​ទាក់ទង​ទៅ​ជំនាញ​ចក្ខុ​របស់​ក្រុង​ដើម្បី ធ្វើ កុស​ល្យ​វិច័យ​។ ករណី​ស្លាប់​ខាងលើ ជំនាញ​បាន​អះអាងថា​សព​ស្លាប់​ដោយសារ​គាំងបេះដូង​៕S/

​បុរស​ម្នាក់​ធ្វើការ​យប់​ដេក​ថ្ងៃ​គាំងបេះដូង​ស្លាប់​នៅ​បន្ទប់​ជួល