​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​១០​ថង់​ត្រូវ​ប៉​លិ​ស​ជំនាញ​បញ្ជូនទៅ​តុលាការ​

247
ចែករម្លែក
  • 38
    Shares

ដោយៈ​គ្រញូង​/​បាត់ដំបង​៖​បុរស​ម្នាក់​និង​ម៉ា​ទឹកកក​១០​ថង់​ត្រូវ​កម្លាំង​នគរបាល​ខេត្ត​បញ្ជូនទៅ​តុលាការ​ពីបទ​ចែកចាយ​គ្រឿងញៀន​កាលពី​រសៀល​ថ្ងៃទី​3​ខែមករា​ឆ្នាំ​2019​។​ក្រោយពេល​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ​បាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃទី​១​ខែកុម្ភ​:​ឆ្នាំ​២០១៩​នៅ​ចំណុច​ភូមិ​ស្តី​ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ។​

​លោក​វរសេនីយ៍ឯក ឡុង យោធា​វីរៈ អធិការនគរបាល​ស្រុក​ឯក​ភ្នំ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ រួន​.​សា​រ៉ា​ភេទ​ប្រុស អាយុ ៣១​ឆ្នាំ រស់នៅ​ភូមិ​ស្តី​ឃុំ​ព្រែក​នរិន្ទ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។​សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE ម៉ា​ទឹកកក​) ចំនួន ១០​ថង់​តូច ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង ថង់​សំរាប់​ច្រក​ថ្នាំញៀន​មួយចំនួន និង​សម្ភារ​:​សម្រាប់​ជក់​ថ្នាំញៀន​៕S/


#