​បុរស​ម្នាក់​បើករថយន្ត​បុក​ក្បាល​នាគ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់​

569
ចែករម្លែក

​ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​ទំនង​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​របុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​នឹង​បង្ក​ឱ្យ​រងរបួស​។​ហេតុការណ៍​នេះ​បានកើត​នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​រ៉េត នៅ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ។​

​ប្រភព​បន្តបាន​ឱ្យដឹងថា​បុរស​ម្នាក់​ទំនងជា​ស្រវឹង​បាន​បើករថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក់​លេខ​ភ្នំពេញ​2AN.5082​បើកបរ​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យ៉ាង​លឿន​។​លុះ​មកដល់​ចំណុច​ក្បាលស្ពាន​អាកាស​ស្ទឹងមានជ័យ​ក៏បាន​រេ​ចង្កូត​ទៅបុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាលអោយ​ក្រឡាប់​ផ្ងារជើង​ចំណែក​តា​កុង​រថយន្ត​រងរបួស​ស្រាល​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹកយក​ទៅ​មន្ទី​ពេទ្យ​ភ្លាមៗ​។​

ក្រោយ​កើតហេតុ​សម្ថ​កិច្ច​ចរាចរណ៍​ជើងគោ​កបាន​ចុះមក​វាស់វែង​រួច​ស្ទួ​ច​រថយន្ត​បង្ករ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ស្នងការ​ដ្ធា​ន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​