​បុរស​ម្នាក់​បើក​ម៉ូតូ​ជ្រុល​ទៅបុក​បង្គោល​ភ្លើង​បណ្ដាលឱ្យ​បោក​ក្បាល​ស្លាប់​

432
ចែករម្លែក
  • 89
    Shares

ដោយ​៖​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បែកក្បាល​ស្លាប់​ភ្លាម​ខណៈ​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ខឿន​ផ្លូវ​ប្លោង​បុក​ក្បាល​និង​បង្គោល​ភ្លើង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​សាលាបឋមសិក្សា​ព្រែក​លាភ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​សង្កាត់​ព្រៃ​លាភ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​២៨​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​
សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក់​ហុងដា​FTR​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CP2968​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ទាំង​បញ្ច្រាស់ទិស​ចរាចរណ៍​។​

មកដល់​ចំណុចកើតហេតុ​សង្ស័យ​ងាក​ឆ្លង​ចន្លោះ​ខឿន​ផ្លូវ​មក​ខាងស្តាំ​ចរាចរណ៍​វិញ​ទើប​ជ្រុល​បុក​ខឿន​និង​ស្លាក​សញ្ញា​ចរាចរណ៍​ផ្លោង​ទៅ​បោក​ក្បាល​និង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវបែក​ក្បាល​ស្លាប់​តែម្តង​៕S/​