​បុរស​ម្នាក់​បើក​ម៉ូតូ​ជែង​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​ដួល​បោក​ក្បាល​ស្លាប់​

654

(​កណ្តាល​)៖​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​បន្ទាប់ពី​បើក​ម៉ូតូ​លឿន​ជែង​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​។​ហេតុការណ៍​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៩.៤០​ស្ថិតក្នុង​ភូមិ​ជ្រោយ​ដង​.​ឃុំ​សំរោង​ធំ​.​ស្រុក​កៀនស្វាយ​.​ខេត្តកណ្តាល​កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី​យប់​ថ្ងៃទី​២៣​ខែធ្នូ​ឆ្នាំ​២០១៧​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​ឆិល​.​វិចិត្រ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​ព្រៃ​ចំកា​.​ឃុំ​ស្ពឺ​ខ​.​ស្រុក​បាភ្នំ​ខេត្តព្រៃវែង​។​ជនរងគ្រោះ​បាន​ជិៈ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FP.4288​។​

ចំណែក​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​រត់គេចខ្លួន​មុនពេល​សមត្ថកិច្ច​ចុះទៅ​ដល់​។​តាម​ការសន្និដ្ឋាន​រប​ស់មត្ថកិច្ច​ជំនាញ​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​កា​ធ្វេសប្រហែស​របស់​អ្នកបើកបរ​ម៉ូតូ​បើក​ជែង​រថយន្ត​ក្នុង​ទិស​ស្របគ្នា​។

​បើតាម​ប្រភព​ព៌​ត៌មាន បាន​និយាយថា​មុនពេល​កើតហេតុ​គេ​ឃើញ​ភាគី​ម៉ូតូ​បើកបរ​ម្នាក់ឯង​យ៉ាង​លឿន​ក្នុងទិសដៅ​ពី​លិចទៅ​កើត គឺ​ពី​ភ្នំពេញ​ទៅ​អ្នក​លឿង​។​លុះ​មកដល់​ចំណុច​ខាងលើ​បាន​បើក​ជែង​ទៅ​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​មិន​ស្គាល់​ម៉ាក​និង​មិន​ចាំ​ស្លាក​លេខ មួយគ្រឿង​ដែល​កំពុង​បើកបរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ភាគី​ម៉ូតូ​ដួល​បោក​ក្បាល​ទៅនឹង​ថ្នល់​ដាច់ខ្យល់​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ចុះ​អន្តរា​គម​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី​។​ចំពោះ​សព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕S/​ដោយ​៖​ចាន់ ថន​

​បុរស​ម្នាក់​បើក​ម៉ូតូ​ជែង​ប៉ះ​ដៃចង្កូត​ជាមួយ​រថយន្ត​ដួល​បោក​ក្បាល​ស្លាប់​