​បុរស​ម្នាក់​បែកក្បាល​ស្លា​ប់​ដោយសារ​ជិះ​ម៉ូតូ​ដឹកឈើ​ដួល​សង្កត់ពីលើ​

296

(​រតនគិរី​) ៖​គ្រោះថ្នាក់​ចរាចរ​បានកើត​ឡើងខ្លួន​ឯង​ដោយ​អ្នកជិះ​ម៉ូតូ​ដឹកឈើ​បាន​ដួល​សង្កត់ពីលើ​បណ្តាល​ឱ្យស្លាប់​កណ្តាលផ្លូវ​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​ប្រ​ទស​វៀតណាម​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​នៅ​ចំណុច អង់​តែ​ន​០១១ ស្ថិតក្នុង​ភូមិ​ភិ ឃុំ​សេ​សាន ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី​វេលា​ម៉ោង​៦​និង​១៥​នាទី​យប់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៧ ។

​សាក្សី​បានឱ្យដឹងថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​ដួល​ម៉ូតូ​ដឹកឈើ​ដោយ​ខ្លួនឯង​បណ្ដាលឱ្យ​ឈើ​សង្កត់​លើ​បែកក្បាល​រងរបួស​ធ្ងន់​និង​បាន​ស្លាប់​តាមផ្លូវ​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​។​ជនរងគ្រោះ​មានឈ្មោះ ប៉ាន់ យ៉ា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី​។​បន្ទាប់ពី​គ្រោះថ្នាក់​ភ្លាមៗ ក្រុមគ្រួសារ​សាច់ញាតិ​មិន​អស់ចិត្ត​បាន​ដឹក​ជនរងគ្រោះ​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ប្រទេស​វៀតណាម​។

តាម​ប្រភពពី​សាច់ញាតិ​បានឱ្យដឹងថា ជនរងគ្រោះ​ដោយសារតែ​ក្រីក្រ​ពេក ទើប​ទៅ​ស៊ី​ឈ្នូ​ល​ដឹកឈើ​ឲ្យ​ឈ្នួ​ញ​យកប្រាក់​កម្រៃ​ក្នុង​មួយ​ជើង​២០០.០០០​រៀល​។ សាកសព​ត្រូវបាន​សាច់ញាតិ ដឹក​ត្រលប់មក​ផ្ទះ​វិញ ហើយ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​សហការី​

​បុរស​ម្នាក់​បែកក្បាល​ស្លា​ប់​ដោយសារ​ជិះ​ម៉ូតូ​ដឹកឈើ​ដួល​សង្កត់ពីលើ​(រូប៖វ៉េបសាយ)