​បុរស​ម្នាក់​បែក​ថ្នាំ​យក​កាំបិត​ចាក់​សម្លាប់ខ្លួន​ត្រូវ​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់​

392
ចែករម្លែក

ដោយ​៖​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ជា​កម្មករសំណង់​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​យក​កូនកាំបិត​ចិតបន្លែ​ចាក់ បំពង់ក​សម្លាប់ខ្លួន​តែ​ត្រូវបាន​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់​។​ហេតុការណ៍​បង្ក​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​៨៨២​ក្រុម​៥​ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ ២០១៩ ។​
​ជន​បែក​ថ្នាំ​ឈ្មោះ​ប៉ែន​បញ្ញា​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​មុខរបរ​ធ្វើ​កម្មករសំណង់​រស់នៅ​ទីតាំង​កើតហេតុ​ខាងលើ​។​ឪពុក​ជននេះ​បានឱ្យដឹងថា​កូន​គាត់​បាន​ប្រើប្រាស់​ថ្នាំញៀន​ជា​យូរ​មកហើយ​។​តែ​នៅពេលនេះ​ប្រហែលជា​ថ្នាំ​ធ្វើទុក្ខ​ខ្លាំង​ទើប​បណ្ដាលឱ្យ​ប៉ង​ចាក់​សម្លាប់​ខ្លួនឯង​តែ​មិនបាន​សម្រេច គ្រាន់តែ​របួសធ្ងន់​ប៉ុណ្ណោះ ។​បច្ចុប្បន្ន​ជននេះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ៕S/​

#