​បុរស​ម្នាក់​ផឹកស្រា​ថ្នាំ​អស់​១​លីត្រ​ឡើង​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ​អត់​ដឹង​មូលហេតុ​

1441
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ជា​មេការ​សំណង់​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ថ្នាំ​អស់​១​លីត្រ​រួច​ឡើងទៅ​លើផ្ទះ​ចូល​បន្ទប់ដេក​បានធ្វើ​អត្តឃាត​ដោយ​យក​ខោជើងវែង​របស់​ប្រពន្ធ​ចងក​ភ្ជាប់​ទៅនឹង​ដែក​ផ្ទោង​ដំបូលផ្ទះ​សម្លាប់ខ្លួន​ដោយ​ពុំ​ដឹង​មូលហេតុ​។​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨​ខែមេសា​ឆ្នាំ​២០១៨​ចំណុច​បន្ទប់ដេក​លើផ្ទះ​ឈើ​មួយកន្លែង​ផ្លូវ​បេតុង​ក្រុម​១១​ភូមិ​បាក់​ខែង​សង្កាត់​ព្រែកលៀប​ខណ្ឌ​ជ្រោយចង្វារ​។​

​សព​មានឈ្មោះ​សុខ វាសនា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​មុខរបរ​មេកា​សំណង់​មាន​ស្រុកកំណើត​នៅ​ស្រុក​ពាមរ​ខេត្តព្រៃវែង​ប្រពន្ធ​ឈ្មោះ​វ៉ន ស្រីមុំ​អាយុ​២៨​ឆ្នាំ​មុខរបរ​នៅផ្ទះ​មានកូន​ស្រី​២​នាក់​កូន​បង​អាយុ​៤​ឆ្នាំ​កូន​ប្អូន​អាយុ​៤​ខែ​ទាំង​បួន​នាក់​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​​ប្រភព​ព័​ត៌​ពី​ប្រពន្ធ​ជនរងគ្រោះ​ឲ្យ​ដឹងថា​នៅ​មុនពេល​កើតហេតុ​នៅវេលា​ប្រ​លប់​ថ្ងៃទី​២៧​ខែ​នេ​សា​ឆ្នាំ​២០១៨​ប្តី​បាន​ត្រឡប់​មកពី​ធ្វើកា​សំណង់​វិញ​បាន​ទិញ​ស្រាថ្នាំ​មួយ​លីត្រ​ផឹក​ជាមួយ​កូនជាង​ត្រូវជា​ពូ​ជីដូនមួយ​របស់​នាង​នៅផ្ទះ​គា​តម​រហូតដល់​ម៉ោង​៨​យប់​ទើប​ត្រឡប់មកផ្ទះ​ងូតទឹក​រួច​ហូបបាយ​ហូប​ទឹក​រួចរាល់​ហើយ​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​បន្ត​ឲ្យ​ដឹងថា​បន្ទាប់ពី​ហូបបាយ​ហូប​ទឹក​នៅ​ខាង​ក្រោមផ្ទះ​រួច​ក៏បាន​ឡើងទៅ​លើផ្ទះ​ដេក​បន្លែង​លេង​ជាមួយ​ប្រពន្ធ​កូន​នៅមុខ​ទូរទស្សន៍​រហូតដល់​ម៉ោង​១១​យប់​ហើយ​បាន​ថើប​រូបនាង​មួយ​ខ្សឺត​រួចហើយ​យកដៃ​កាន់​ក្បាល​បាន​និយាយ​ទៅកាន់​ប្រពន្ធ​ថា​”​ជួយ​មើលថែ​កូនស្រី​ទាំង​២​នាក់​របស់គាត់​ផង​”​។​បន្ទាប់ពី​និយាយ​រួច​បាន​សុំ​នាង​ទៅ​ដេក​ក្នុង​បន្ទប់​ម្នាក់ឯង​ហើយ​ក៏បាន​ចូលទៅក្នុង​បន្ទប់​កើតហេតុ​ចាក់គ​ន្លឹ​ស​ទ្វារ​បាត់​ទៅដោយ​នាង​មិនបាន​ចាប់អារម្មណ៍​ព្រោះ​កន្លងមក​ប្តី​របស់​នាង​ឲ្យ​តែ​ត្រឡប់​មកពី​ផឹកស្រា​ជាមួយ​អ្នកជិតខាង​វិញ​តែងតែ​សុំ​នាង​ចូលដេក​ក្នុង​បន្ទប់​តែ​ម្នាក់ៗ​ឯង​ដូច​សព្វដង​។​

​ស្ត្រី​ជា​ប្រពន្ធ​បាន​បន្តទៀតថា​លុះ​នៅ​ព្រឹក​កើតហេតុ​ដោយ​រូបនាង​មិនឃើញ​ប្តី​ភ្ញាក់​ក្រោកពីដំណេក​ទៅធ្វើ​ការ​បាន​ឆ្ងល់​ក៏​រុញ​ទ្វារ​បន្ទប់​និង​ស្រែកហៅ​ដាស់​ឲ្យ​ប្តី​ក្រោក​ទៅធ្វើ​ការ​តែ​ទ្វារ​បន្ទប់​ជាប់​គ​ន្លឹ​ស​ខាងក្នុង​មិនឮ​ឆ្លើយតប​រួច​រូបនាង​បាន​ស្រែកហៅ​ក្មួយប្រុស​នៅក្រោម​ផ្ទះ​ឲ្យ​ឡើងមក​ជួយ​ដាស់​។​ខណៈ​ក្មួយៗ​មកដល់​បាន​អើតមើល​តាម​ប្រហោង​ក្តា​ជញ្ជាំង​ឈើ​ក៏​ឃើញ​ជន​នោះបាន​ចងក​ស្លាប់​បាត់ទៅ​ហើយក៏​ស្រែក​ឆោឡោ​បង្ករ​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង​និង​សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចរាល់​ហើយ​បាន​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសា​ចងក​ស្លាប់​ខ្លួនឯង​ពិតប្រាកដ​មែនហើយ​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​តាម​ប្រពៃណី​៕S/​

​បុរស​ម្នាក់​ផឹកស្រា​ថ្នាំ​អស់​១​លីត្រ​ឡើង​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ​អត់​ដឹង​មូលហេតុ​