​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​បង្ក​ហិង្សា​វាយ​ប្រពន្ធ​កូន​ឱ្យ​រងរបួស​

658
ចែករម្លែក
  • 47
    Shares

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ទាញ​ព្រនុង​ឈើ​វាយ​ប្រពន្ធ​កូន​បណ្ដាលឱ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​កើតឡើង​នៅ​ចំណុច​ភូមិ​ដូន​ទិព្វ​ឃុំ​ប្រាំបី​ម៉ុម​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​១៩​ខែមិថុនា ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា​ជនសង្ស័យ​ឈ្មោះ​ជា​ប្តី​ឈ្មោះ សឿន សុន (​ហៅ​អី​ក ) អាយុ​៣៨​ឆ្នាំ​បាន​វាយ​ទៅលើ ប្រពន្ធ​ឈ្មោះ ហំ អិត អាយុ​២៩​ឆ្នាំ​និង​កូនស្រី​២​នាក់​។​ប្រភព​ដដែល​បាន​បន្តថា​មុនពេល​កើតហេតុ​បុរស​ជា​ប្តី​បាន​ទិញ​ស្រាស​ចំនួន​មួយ​លីត្រ​កន្លះ យកមក​ផឹក​ជាមួយ​ឈ្មោះ ឃឹ​ង សែម ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ​និង​ឈ្មោះ សៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​លុះ​ផឹកស្រារ​អស់ បុរស​ជា​ប្តី​ស្រវឹង​កើតជា​រឿង​ប្រច័ណ្ឌ​ប្រពន្ធ ជាមួយ​ឈ្មោះ ឃឹម សែម​ហើយ​បាន​វ៉ៃ​ចាន​វ៉ៃ​ឆ្នាំង​បែកខ្ទេច​។​

​ដោយ​ឃើញ​សកម្មភាព​បែបនេះ ប្រពន្ធ​បាន​នាំ​កូន​មក​ផ្ទះ​ម្តាយបង្កើត​នៅក្បែរនោះ​រួច បុរស​ជា​ប្តី​បាន​យក​គល់ឈើ​មួយ​កំណាត់ ប្រវែង​ជិត​កន្លះ​ម៉ែត្រ​តាម​វ៉ៃ​ប្រពន្ធ​ដល់ផ្ទះ​ម្តាយ​ជនរងគ្រោះ បណ្តាលឱ្យមាន​របួសធ្ងន់​។​

​ក្រោយពី​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ឧដុង្គ​ភ្លាមៗ​។​ចំណែក​ជនបង្ក​ត្រូវបាន​នគរបាល​នាំខ្លួន​មក​អធិការដ្ឋាន​នគ​បាល​ស្រុក​ថ្ពង​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​កា​រិ​យ​ល័​ប្រឆាំង​ការជួញដូរ និង​ការពារ​អនីតិជន​ខេត្ត ចាត់ការ​បន្ត​៕S/

​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​បង្ក​ហិង្សា​វាយ​ប្រពន្ធ​កូន​ឱ្យ​រងរបួស​