​បុរស​ម្នាក់​ពិការភ្នែក​ទាំងពីរ​ទទួល​បន្ទុក​ជា​អ្នករក​ប្រាក់​ចិញ្ចឹម​គ្រួសារ

758
ចែករម្លែក

​ដោយ​:​បាន​លុង​/​រតនគិរី​:​លោក​កា​តេ​វ​សូត​ជា​ជនពិការភ្នែក​ទាំងសងខាង​មើល​អ្វី​ក៏​មិនឃើញ​ឡើយ​ឆ្នាំនេះ​មាន វ័យ​៥៣​ឆ្នាំ​ជា​ជនជាតិដើម​ភាគតិច​គ្រឹ​ង​ម្នាក់​រស់នៅ​ភូមិ​ប្រាក់​១​ឃុំ​សាមគ្គី​ស្រុក​ អូរ​ជុំ​ខេត្ដ​រតនគិរី​។ ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨​បុរស​ពិការភ្នែក​រួប​នេះ​បានចេញ​ដំណើរ​ពី​ផ្ទះ​របស់ខ្លួន​ដោយមាន​ស្ពាយ​កា​ផា​ដាក់​ផ្លែ​ល្ហុង​និង​ត្រយូងចេក​មួយចំនួន​សំដៅ​ទៅកាន់​ទីផ្សារ​បាន​លុង​ដែលមាន​ចម្ងាយ​ដី​ជាង​២០​គីឡូម៉ែត្រ​ដើម្បី​លក់​យកប្រាក់​ទៅ​ផ្គត់ផ្គង់​ក្រុមគ្រួសារ​របស់គាត់​។

​លោក​កា​តេ​វ សូត​បានធ្វើ​ដំណើរ​ដោយ​ថ្មើ​ជើង​យក​ឈើច្រត់​ជា​អ្នក​នាំ​ផ្លូវ​នោះបាន​ឆ្លៀត​និយាយប្រាប់អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ប្រចាំ​ខេត្ដ​រន​គិរី​ឱ្យដឹង​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែសីហា​ឆ្នាំ​២០១៨​ថា​សព្វថ្ងៃ​គាត់​មាន​ប្រពន្ធ​និង​កូន​ចំនួន​បួន​នាក់​ប្រុស​ម្នាក់​នៅក្នុង​បន្ទុកគ្រួសា​រ​។​បុរស​ពិការ​មើលមិនឃើញ​អ្វី​ទាំងអស់​នោះបាន​ថា​បន្ដ​ឱ្យដឹងទៀតថា​គាត់​ចាប់យក​របរ​លក់​បន្លែ​នេះ​ជា​យូ​ឆ្នាំ​មកហើយ​គឺ​ប្រពន្ធ​ជា​អ្នករក​បេះ​នៅតាម​ព្រៃ​និង​តាម​ចម្ការ​បួន​ទៅ​ប្រាំ​ថ្ងៃ​ទើបបាន​យកទៅលក់​ម្ដង​។​

​បើ​ថ្ងៃ​ណា​លក់​អស់​អាច​បាន​ប្រាក់​ជិត​២០.០០០​រៀល​ដែរ​។​ប៉ុន្ដែ​ពេលណា​លក់​មិន​អស់​រកប្រាក់​តែ​១០.០០០​រៀល​ដាក់​បោ​ប៉ៅ​ស្ទើរតែ​មិនបាន​ហើយ​បន្លែ​ដែល​នៅសល់​យកទៅ​ឱ្យគេ​ហូប​ដល់ផ្ទះ​ក៏​ពុំមាន​អ្នកយក​ទេ​គឺ​ត្រូវយក​ត្រឡប់​ទៅវិញ​ហើយ​បង្ខំ​ចិ​ត្ដ​បោះចោល​បន្លែ​នោះ​នៅតាម​ដងផ្លូវ​នេះ​ជា​ទម្លាប់​របស់​ពួកគាត់​។

​និយាយ​ដល់​ចំណុច​ត្រឹមនេះ​ជនពិការ​នោះបាន​លើកដៃ​ជូត​ទឹកភ្នែក​ហើយ​និយាយ​ទាំង​អួលដើមក​រថា​គាត់​មាន​វាសនា​មិនល្អ​ពិការភ្នែក​ទាំងពីរ​តាំងពី​នៅ​កុមារភាព​មក​ម្លេះ​ដោយសារ​កើត​ជំងឺ​ពឺ​ស​។​របរ​លក់​បន្លែ​នេះ​គាត់​ដឹងថា​មិនអាច​រកប្រាក់​បាន​ច្រើន​ទៅ​ចិញ្ចឹម​ប្រពន្ធ​និង​កូន​ឱ្យ​ភ្លឺស្វាង​នៅក្នុង​ជីវិត​ទៅ​ថ្ងៃ​អនាគត​បានទេ​។

​គាត់​មិនតូច​ចិ​ត្ដ​ឡើយ​ប៉ុន្ដែ​កូនៗ​ទាំង​បួន​នាក់​របស់ខ្ញុំ​រហូតមក​ដល់ពេលនេះ​ពួកគេ​ពុំមាន​ឱកាស​បាន​ចូល​សាលា​ដើម្បី​រៀល​សូត្រ​ដូច​ក្មេង​ដ៏ទៃទៀត​ឡើយ​។​ក្នុងស្ថានភាព​ក្រលំបាក់​តោកយ៉ាក​នា​រដូវភ្លៀង​ជោគជាំ​អាហារ​ហូបចុក​ប្រចាំថ្ងៃ​ត្រូវបាន​ប្រឈម​គឺ​ពុំ​គ្រប់គ្រាន់​ឥឡូវ​មាន​សមាជិក​នៅក្នុង​គ្រួ​សារបាន​ធ្លាក់ខ្លួន​មាន​ជំងឺ​ហើយ​ពុំមាន​ប្រាក់​ទិញ​ថ្នាំ​ព្យាបាល​ទេ​មានតែ​ម្រាមដៃ​ដប់​លើកឡើង​សុំ​ក្ដី​មេ​តា​ពី​សប្បុរសជន​មេ​ត្ដា​ជួយ​តាម​កម្លាំង​សទ្ធារ​ដើម្បី​រស់​បន្ដទៅទៀត​៕S/

#