​បុរស​ម្នាក់​ពេល​ប្រពន្ធ​សម្រាលកូន ​ឡើង​ដើម​លឿង​រាជ​ចងក​សម្លាប់ខ្លួន​

315
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​បុរស​ម្នា​ក់បាន​ឡើង​ដើម​លឿង​រាជ​ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​ ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ផ្អើល​ ស្ថិត​នៅក្បែរ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ​បន្ទាប់ពី​ប្រពន្ធ​ចូល​បន្ទប់​សម្រាលកូន​។​ហេតុ​ការ​ណ៍​នេះ​បាន​កើតឡើង​នៅតាម​បណ្តោយ​ផ្លូវ​ស៊ីវ​ត្ថា ត្រង់ចំណុចភូមិត្រពាំង​សេះ សង្កាត់ គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប ​កាលពី​ថ្ងៃទី​១៨ ខែមេសា ២០១៩ ។​

​សមត្ថកិច្ច​នគរបាល​សង្កាត់​គោកចក​បាន​និយាយថា ​ប្តី​ប្រពន្ធ​រូបនោះ​មកពី​ប៉ោយប៉ែត​ ដើម្បី​មក​សម្រាលកូន​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប​ គឺ​បានមក​ដល់​នៅ​ថ្ងៃទី​១៧​ខែមេសា​ឆ្នាំ​២០១៩​។​លុះ​ព្រឹក​ថ្ងៃទី​១៨​ខែមេសា ​ប្រពន្ធ​បាន​ចូល​បន្ទប់​សម្រាលកូន​។​ចំណែក​ប្តី​បែរជា​ឡើង​ដើម​លឿង​រាជ​ចងក​សម្លាប់ខ្លួន​ដោយ​មិនដឹង​មូលហេតុ​ទៅវិញ​។​

​សម្ថ​កិច្ច​បាន​បន្តថា តាម​ការរៀបរាប់​ពី​ប្រពន្ធ​ជនរងគ្រោះ បាន​បញ្ជាក់ថា ​ប្តី​របស់គាត់មានឈ្មោះ លី ចាន់ថន អាយុ​៣៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​តានី ឃុំ​ទូក​មាស ស្រុក​បន្ទាយមាស ខេត្តកំពត ។​ប្រពន្ធ​មានឈ្មោះ​ហុក ​អេង ​អាយុ​៤១​ឆ្នាំ​។​រូបគាត់​និង​ប្តី​សព្វថ្ងៃ​រស់នៅ​ក្រុង​ប៉ោយប៉ែត ​ខេត្តបន្ទាយមានជ័យ ​ម្យ៉ាងទៀត​ប្តី​របស់គាត់​ជា​មនុស្ស​ញៀន​ស្រា​និង​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ពីមុនមក​។ ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​បាន​បន្តទៀតថា​ គាត់​មិន​បានដឹង​មូលហេតុ​អ្វី​ទេ​បានជា​ប្តី​គាត់​ធ្វើអត្តឃាត​ខ្លួនឯង​បែបនេះ​៕S/Ha

​ស្រ្តីជា​ប្រពន្ធ​​៕​រូប:បាយ័ន​

#