​បុរស​ម្នាក់​មកពី​ជប់លៀង​ចូលដេក​ពី​យប់​ព្រឹក​ឡើង​ប្រទះឃើញ​ស្លាប់​

806
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ពោះម៉ាយ​ម្នាក់​ក្រោយ​វិលត្រឡប់​មកពី​ចូលរួម​ពី​ធី​ឡើង​គេហដ្ឋាន​មិត្តភក្តិ​វិញ​ចូលដេក​ក្នុង​បន្ទប់​ជាធម្មតា​ស្រាប់តែ​ព្រឹក​ឡើង​ប្រទះឃើញ​ស្លាប់​ក្នុង​បន្ទប់​។​ករណីនេះ​នៅ​បន្ទប់​ជួល​លេខ​៤៩ ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​។​

​សាកសព​ឈ្មោះ សួង ចាន់​រា​តា អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល កន្លែងកើតហេតុ មាន​ស្រុកកំណើត ភូមិ​ត្រពាំង​ស្គន់ ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គិរី ខេត្តកំពត ។​សព​មាន​ប្រពន្ធ​ឈ្មោះ​សួង​ផល្លី​អាយុ​២៣​ឆ្នាំ​តែ​ឈ្លោះ​គ្នា​បាន​ទៅ​ស្រុកកំណើត​អស់​រយៈពេល​ជាង​មួយខែ​មកហើយ មានកូន​ស្រី​ម្នាក់ អាយុ​ទើប​៣​ឆ្នាំ រស់នៅ​ជាមួយ​ជីដូន​ខាង​ប្តី ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ ពិនិត្យ​រួច ឃើញថា​ស្លាប់​ដោយសារ​ជំងឺ​ខ្យល់គ ហើយ​ក្រុមគ្រួសារ សាច់ញាតិ​ក៏​មិន​ប្តឹងផ្តល់​អ្វី​ដែរ សុំ​ឲ្យ​ជួយ បញ្ជាក់​សំបុត្រមរណៈភាព ដើម្បី​ដឹក​សាកសព​យកទៅ​ធ្វើបុណ្យ​ឯ​ស្រុកកំណើត ៕S/​

បុរស​ម្នាក់​មកពី​ជប់លៀង​ចូលដេក​ពី​យប់​ព្រឹក​ឡើង​ប្រទះឃើញ​ស្លាប់​