​បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ​គេ​ឃើញ​ស្លាប់​ក្នុង​ទឹក​ស្រែ​

160

(​កណ្ដាល​)៖​បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​ដើរ​បាត់​ជាច្រើន​ថ្ងៃ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​ទឹក​ស្រែ នៅ​ចំណុច​ភូមិ​ទ្រា​ឃុំរ​កាជ​ន្លឹ​ក​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​ឈ្មោះ កន សុខន ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ​ន្លឹ​ង ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល បានមក​មើល​ស្រូវ​របស់ខ្លួន ក៏​ស្រាប់តែ​ប្រទះឃើញ​សាកសព​មនុស្ស​ប្រុស​ម្នាក់​ដេកស្លាប់​នៅក្នុង​ស្រែ ពុំមាន​ពាក់អាវ ស្លៀកខោ​ត្រឹម​ជង្គង់​ពណ៌​ប្រផេះ ដោយ​សាកសព​មាន​សភាព​ស្អុយរលួយ​។​

​រហូតដល់​វេលា​ម៉ោង ១០ និង ០០​នាទី ឈ្មោះ ឈឹម ហូ ភេទ​ស្រី អាយុ ៦៧​ឆ្នាំ នៅ​ភូមិ​ខ្ចោ​ង ឃុំ​ជី​បាល ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បានមក​បំភ្លឺថា សាកសព​មានឈ្មោះ សន នឿន ត្រូវជា​កូនចុង​របស់ខ្លួន បាន​ទៅយក​ប្រពន្ធ​ឈ្មោះ ឡូត ជឿន នៅ​ភូមិ​សន្លុង ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​បាន​លែងលះគ្នា​រយៈពេល ២​ឆ្នាំ មកហើយ ដោយមាន​ជំ​ជឺ​សរសៃប្រសាទ ចេះតែ​ដើរ​មិន​នៅផ្ទះ ហើយ​ផឹកស្រា​ជាប្រចាំ បាន​ចេញពីផ្ទះ​បាត់អស់​រយៈពេល ៦​ថ្ងៃ មកហើយ​។​

​ក្រោយ​បានទទួល​ព័ត៌មាន​នេះ សមត្ថកិច្ច​ផ្នែក​ជំនាញ​ពិនិត្យ​ហេតុ សហការ​ជាមួយ​ក្រុមប្រឹក្សាឃុំ គ្រូពេទ្យ បាន​ពិនិត្យ​សាកសព​ឃើញថា បាន​ស្លាប់​ដោយ​ខ្យល់​.​គ និង​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​ហូ​សាន់

​បុរស​ម្នាក់​មាន​ជំងឺសរសៃប្រសាទ​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ​គេ​ឃើញ​ស្លាប់​ក្នុង​ទឹក​ស្រែ​(រូប៖វ៉េបសាយ)