​បុរស​ម្នាក់​យក​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ស្លាប់​ភ្លាម​នៅស្រុក​កំពង់ត្រឡាច​

459

(​កំពង់ឆ្នាំង​)៖​បុរស​ខ្មែរ​អ៊ីស្លាម​ម្នាក់​បាន​យក​កាំបិត​កាប់​ប្រ​ទៅលើ​ប្រពន្ធ​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​​ហើយ​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ស្ថិតក្នុង​ភូមិ​ជ្រលង​កៃស្នា ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៣ ខែកក្កដា​ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​បាន​ឲ្យ​ដឹងថា ជនដៃដល់​ជា​ប្តី​ឈ្មោះ ទាំ​សឹម​ជា​ខ្មែរ​អ៊ីស្លាម និង​ស្ត្រី​រងគ្រោះ​ជា ប្រពន្ធ​មានឈ្មោះ ហ៊ីម​សំ​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​។​គ្រួសារ​នេះ​មានកូន​ប្រុស​២​នាក់​នៅក្នុង​បន្ទុក​។​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៃ​អំពើ​ហឹ​ង្សា​នេះ​នៅឡើយ​ទេ​។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ខ្លន​ជនសង្ស័យ​យកមក​ផ្តន្ទាទោស​៕S/​ដោយ​៖​សន​សក្តា​

​បុរស​ម្នាក់​យក​កាំបិតផ្គាក់​កាប់​ប្រពន្ធ​ស្លាប់​ភ្លាម​ស្រុក​កំពង់ត្រឡាច​