​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​របាំង​ថ្ម​រងរបួស​ធ្ងន់​

288

​ដោយៈ​ហូ​សាន់​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែកផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ជិត​សាលា​ផ្តល់​ឈាម ផ្លូវ​២៧១​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ ។​

តាម​ប្រភពព័ត៌មាន ពី​កន្លែង​កើត​បានឱ្យដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ យុវជន​ម្នាក់ អាយុ​ប្រហែល​២០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក់ សង់​កូរ៉េ ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FN0067​បានធ្វើ​ដំណើរ​តាមផ្លូវ​២៧១​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​ខណៈ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​ជ្រុល​ទៅ​កៀរ​និង របាំង​ថ្ម​ពុះ​ចែកផ្លូវ បណ្តាលឱ្យ​ដួល​ខ្ទាត​ចេញពី​គ្នា ជាច្រើន​ម៉ែត្រ និង​ធ្វើ​ឲ្យ​មាន​អ្នកបើក​ម៉ូតូ រងរបួស​សន្លប់​ស្តូក ស្តឹង​។ ភ្លាមៗ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​បានមក​ដឹកយក​ទៅ​សង្គ្រោះ នៅ​គ្លិ​និក​ឯកជន​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះទៅ​កន្លែងកើតហេតុ​ក៏បាន​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ទៅ​រក្សារ​ទុក​នៅ ប៉ុស្តិ៍នគរបាល​ទំនប់ទឹក ដើម្បី​ប្រគល់ឱ្យ​ម្ចាស់​វិញ ៕S/

​បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​របាំង​ថ្ម​រងរបួស​ធ្ងន់​