​បុរស​ម្នាក់​ស្រវឹងស្រា​ចុះ​មុជ​ទឹកស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​ស្រុក​ថ្ពង​

249

(​កំពង់ស្ពឺ​)៖​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​បាន​ចុះ​មុជ​ទឹកស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​ចំណុច​ខាងជើង​រោងស្នាក់នៅ​របស់​កម្មករ​កាប់​អំពៅ ក្នុង​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គើ​រ ស្ថិតក្នុង​ភូមិ​អូរ​អង្គុំ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​១៧​ខែមករា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​លង់ទឹក​ស្លាប់​ឈ្មោះនៅណឹ​មអាយុ ៤៩​ឆ្នាំ រស់នៅ​ភូមិ​ក្រាំង​ចំបក់ ឃុំ​អម​លាំង ស្រុក​ថ្ពង​។​​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ប្តី​របស់គាត់​បានចេញ​ពី​ផ្ទះ​បាត់​តាំងពី​រសៀល​រហូត​ដល់​យប់​ជ្រៅ​មិនឃើញ​ត្រឡប់មកផ្ទះ​វិញ​ទើប​គាត់​និង​បងប្អូន​នាំគ្នា​ដើ​រកតែ​រក​មិនឃើញ​សោះ​។​លុះ​ព្រឹក​ថ្ងៃទី​១៨​ខែមករា​ស្រាប់​តែមាន​ប្រជាពលរដ្ឋ​មក​ប្រាប់ថា​បានឃើញ​សាកសព​បុរស​ម្នាក់​អណ្ដែត​នៅក្នុង​ស្រះ​ទឹក​នៅ​ចំណុច​ខាងលើ​តែម្តង​។​

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ពិនិត្យឃើញថា​សព​បុរស​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​មិនមាន​ជាប់​ពាក់​ព​ន្ធ័​ករណី​ផ្សេង​ឡើយ​រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​បុរស​ម្នាក់​ស្រវឹងស្រា​ចុះ​មុជ​ទឹកស្រះ​បណ្ដាល​ឲ្យ​លង់​ស្លាប់​នៅ​ស្រុក​ថ្ពង​