​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​បាន​ជ្រុល​ទៅបុក​ខឿន​សួនច្បារ​

1232
ចែករម្លែក
  • 28
    Shares

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​បាន​ជ្រុល​ទៅបុក​ឡើង​ខឿន​សួនច្បារ ជាប់​រង្វង់​មូល​វត្តភ្នំ​បង្ក​ឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​បាន​កើ​តោ​ឡើង​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ​កាលពី​យ​ប់ ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨ ។​

ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា រថយន្ត​ម៉ាក​លុច​ស៊ី​ស RX៣០០​មួយគ្រឿង​ពណ៍​ទឹកប្រាក់​ពាក់​ស្លាក់​លេខ ភ្នំពេញ 2Q.1541 បើក​ទិសដៅ​ពី​កើ​តទៅ​លិច​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​។​មកដល់​ចំណុច​រង្វង់​មូល​វត្តភ្នំ ក៏​បួង​ចង្កូត​ជ្រុល​ទៅបុក​ឡើងលើ​ខឿន​សួនច្បារ​ជាប់​នឹង​រង្វង់​មូល​វត្តភ្នំ​តែម្ដង​។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​នឹង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/

​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​លឿន​បាន​ជ្រុល​ទៅបុក​ខឿន​សួនច្បារ​