​បុរស​ម្នាក់​ស្រវឹងស្រា​ដើរ​ធ្លាក់ចូល​អណ្តូងទឹក​បណ្តា​ល​ឱ្យ​លង់​ស្លាប់​

107
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​បុរស​ម្នាក់​បាន​ស្រវឹងស្រា​ដើរទៅ​ធ្លាក់​ចូលក្នុង​អណ្តូង​ទឹកលូ​ដែលមាន​កម្ពស់​ត្រឹម​ជង្គង់​បណ្តាលឱ្យ​លង់​ស្លាប់​។​ករណីនេះ​បានកើត​ឡើង​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ខ្នារ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប ខេត្តសៀមរាប​កាលពី​ថ្ងៃ​ទី​១៣​ខែសីហា ឆ្នាំ​២០១៩​។​

​ជនរងគ្រោះ​មានឈ្មោះ​ត្រេ​ន​ហៅ​យ៉ាន​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំមាន​មុខរបរ​មិន​ពិតប្រាកដ​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្គរ​ភាស​ឃុំ​អង្គរ​ភាស​ស្រុក​ពួក​ខេត្តសៀមរាប​។​សាកសព​ជនរងគ្រោះ​បាន​ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/

​រូបភាព​: បុរស​ម្នាក់​ស្រវឹងស្រា ដើរ​ធ្លាក់ចូល​អណ្តូង​បណ្តាលអោយ​លង់​ស្លាប់​៕​គូលែន​


​ ​