​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ទឹកស្រះ​បណ្តាលឱ្យ​លង់​ស្លាប់​

143
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​បុរស​ម្នាក់​ស្រវឹងស្រា​ធ្លាក់​ទឹកស្រះ​បណ្តាលឱ្យ​លង់​ស្លាប់​បង្ក​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២២​ខែតុលា​ឆ្នាំ​២០១៩​នៅ​ចំណុច​ស្រះ​មួយកន្លែង ខាង​ទឹកមុខ​វិទ្យាល័យ​ជាស៊ីម​កំពង់ត្រឡាច ក្នុងភូមិ​សំរោង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហ៊ុយ ផាត ភេទ​ប្រុស អាយុ ៥៨​ឆ្នាំ​។ មូលហេតុ​ដោយសារ​ស្រវឹងស្រា ហើយ​ធ្លាក់​ទឹកស្រះ​បណ្ដាលឱ្យ​លង់​ស្លាប់ ៕S/​