​បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​បុក​ចូល​ផ្ទះ​ពលរដ្ឋ​បណ្តាលឱ្យ​រង​ការខូចខាត​ធ្ងន់ធ្ងរ​

122
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ស្រវឹង​ខ្លាំង ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​ បណ្ដាលឲ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​នេះ​បានកើត​ឡើងនៅ​យប់​ថ្ងៃទី​២៨​ខែមករា​ឆ្នាំ​២០២០ ​ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​2​ក្នុងភូមិ​ក្រាំងស្វាយ​ សង្កាត់​ព្រែកកំពឹស ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​។​

​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ​រថយន្ត​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រពាក់​ផ្លាក​លេខ​ភ្នំពេញ 2j 3648​បើក​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​ ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​តែម្ដង​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។


ក្រោយ​កើតហេតុ​ សមត្ថកិច្ច​បាន​នាំ​ជនបង្ក​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកកំពឹស​។​ចំណែក​រថយន្ត​ សមត្ថកិច្ច​ជំនាញ​បានធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋា​នន​រគ​បាល​ខណ្ឌដង្កោ​ចាំ​ភាគី​ទាំងសងខាង​ទៅ​ដោះស្រាយ​នៅពេល​ក្រោយ​៕S/​Ha