​បុរស​ម្នាក់​ស្លាប់​ដោយសារ​ជន​មិន​ស្គាល់​កា​ប់ក​

957
ចែករម្លែក

(​កំពង់ចាម​)៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សព​ជន​បុរស​ម្នាក់ ក្នុងភូមិ​១០​មករា ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ នៅវេលា​ម៉ោង​៦​និង​២០​នាទី ។​

​ប្រជាពលរដ្ឋ​បាន​និយាយថា បាន​ប្រទះឃើញ​សាកសព​ស្លាប់ នៅ​ចំណុច​ផ្ទះ​ទុកចោល​ឈ្មោះ វង្ស ស៊ា​ង​ហេង ភេទ​ស្រី​អាយុ​៤៩​ឆ្នាំ ក្នុងភូមិ​១០​មករា​ឃុំ​បុសខ្នុរ​ស្រុក​ចំការលើ​ត្រូវ​រា​ការណ៍​ជូន​សមត្ថកិច្ច​ហើយ​ក្រោយមក​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ពិនិត្យឃើញ សាកសព​ជនរងគ្រោះ មានឈ្មោះ លាង ចាន់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ជាតិខ្មែរ នៅ​ភូមិ​-​ឃុំ​ខាងលើ​។​

​សមត្ថកិច្ច​លើក​ឡើ​ត​ថា ពិតជា​មាន​ករណី​ឃាតកម្ម ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ កាប់​ចំក ផ្នែក​ខាងឆ្វេង ១​កន្លែង បណ្តាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​ប្រាកដ​មែន​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្វែង​ជនសង្ស័យ ចំពោះ​ករណីនេះ​ជំនាញ​កំពុង​ស្រាវជ្រាវ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវីធី​៕S/​ដោយ​៖​ភោគ​សម្បត្តិ​

​បុរស​ម្នាក់​ស្លាប់​ដោយសារ​ជន​មិន​ស្គាល់​មុខកា​ប់ចំក​