​បុរស​ម្នាក់​ឡើង​បេះ​ផ្លែ​គុយ បាក់​មែកឈើ​ធ្លាក់​ស្លាប់​

68
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​៖​បុរស​ម្នាក់​មានមុខរ​បរបេះ​ផ្លែ​គុយ​លក់​ជាប្រចាំ​ថ្ងៃ​បាន​ឡើងដើមឈើ​ផ្លែ​គុយ​ដូច​សព្វដង​តែ​ចៃដន្យ​បាន​បាក់​មែកឈើ​ធ្លាក់​ស្លាប់​គួរឱ្យ​សោកស្តាយ​។​ករណី​មនុស្ស​ធ្លាក់​ពីលើ​ដើមឈើ​ស្លាប់​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ស្ថិត​នៅឯ​ព្រៃ​ចំណុច​ត្រពាំង​ត្រាំ​ឈ្នាង​ស្ថិតនៅ​ភូមិ​អ​ន្តិ​ត​សុខ ឃុំ​គោក​ដូង​ស្រុក​អង្គរជុំ ខេត្តសៀមរាប​។​

អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ បាន​និយាយថា អ្នកស្លាប់​មានឈ្មោះ គល់ ពេ​ទ ភេទ ប្រុស អាយុ ២៤ ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ ចាន់​ធី ស្រីអូន អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ជប់​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប​។​នៅ​ថ្ងៃកើតហេតុ​បុរសរងគ្រោះ​នាំ​ប្រពន្ធ​ទៅ​បេះ​ផ្លែ​គុយ​ជា​របរ​ប្រចាំថ្ងៃ​នៅឯ​ព្រៃ​។

​ពេល​កំពុង​ឡើង​បេះ​ផ្លែ​គុយ​ក៏បាន​បាក់មែក​ដើម​តាសេក​បណ្តាលឱ្យ​ធ្លាក់​និង​រងរបួស​ធ្ងន់​ហើយ​ប្រពន្ធ ដឹក​មកដល់​ពេទ្យ​លោកគ្រូ​ពេទ្យ​ប្រាប់ថា​ជនរងគ្រោះ​ស្លាប់​ហើយ​។​ពេលនោះ​ប្រពន្ធ​ជនរងគ្រោះ​ក៏បាន​ដឹក​សព​ប្តី​មក​ផ្ទះ​ធ្វើបុណ្យ​តា​ប្រពៃណី​នៅឯ​ផ្ទះ ក្នុងភូមិ ប្រាសាទ ឃុំ ជប់​តា​ត្រាវ​វិញ ៕S/

​រូបភាព​: ឡើងដើមឈើ​បេះ​ផ្លែ​គុយ បាក់​មែកឈើ​ធ្លាក់​ស្លាប់​៕​គូលែន​