​បុរស​ម្នាក់​ឡើង​ប្រក់​ដំបូលផ្ទះ​ធ្លាក់​ចុះដី​ស្លាប់​ភ្លាម​នៅ​ស្រុក​កូន​មុំ

797
ចែករម្លែក

(​រតនគិរី​) ៖​បុរស​ម្នាក់​បាន​ឡើង​ប្រក់​ដំបូលផ្ទះ​រអិល​ជើង​ធ្លាក់​មក​ដី​បោក​ក្បាល​ចំ​ឈើ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​២ ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្តរតនគិរី​កាលពី​ល្ងាច ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៧ ។​

​ប្រភព​ព​៧​ត៌មាន​បានឱ្យដឹងថា​ជ​ន​រងគ្រោះ​ដែល​ធ្លាក់​ពីលើ​ដំបូលផ្ទះ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​នោះ​ឈ្មោះ ច្រឹប ឆេង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​លី​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​ប្រភព​ដដែល​បាន​បន្តថា​លំនៅស្ថាន​ខាងលើ បានធ្វើការ​សាងសង់រ​យៈ​ពេល​ជាង​មួយឆ្នាំ​មកហើយ​។

ប៉ុន្តែ​មិនទាន់​ហើយ​រួចរាល់​នៅឡើយ ។ ជនរងគ្រោះ​ត្រូវជា​សាច់ញាតិ​ម្ចាស់ផ្ទះ រស់​នៅឯ​ខេត្តតាកែវ ហើយ​ម្ចាស់ផ្ទះ បាន​ហៅ​គាត់​មកឱ្យ​ជួយ​ធ្វើ​ផ្ទះ​បង្ហើយ ។​តែ​អកុសល​ជនរងគ្រោះ​បាន​ឡើងទៅ​ជួសជុល​ដំបូល ក៏​រអិល​ជើង​ធ្លាក់​កម្ពស់​៧​មែត្រ​មក​ដី បោក​ក្បាល​ត្រូវចំ​លើ​ឈើ​ស្លាប់​តែម្តង ។​

ក្រោយពី​កើតហេតុ កម្លាំង​នគរបាល​ស្រុក​កូន​មុំ បាន​ចុះទៅពិនិត្យ និង​បានប្រគល់​សាកសព​ឱ្យ​សាច់ញាតិ និង​ក្រុមគ្រួសារ​ដឹក​តាម​រថយន្ត​ទៅធ្វើ​បុណ្យ​តម​ប្រពៃណី​នៅឯ​ស្រុកកំណើត ៕S/​ដោយ​៖​ហូ​សាន់​

​បុរស​ម្នាក់​ឡើង​ប្រក់​ដំបូលផ្ទះ​ធ្លាក់​ចុះដី​ស្លាប់​ភ្លាម​នៅ​ស្រុក​កូន​មុំ (រូប៖វ៉េបសាយ)

#