​បុរស​ម្នាក់​ឡើង​ផ្សារ​ដំបូលផ្ទះ​ប៉ះចំ​ខ្សែភ្លើង​តង់ស្យង់​ខ្ពស់​ឆក់​របួសធ្ងន់​

915
ចែករម្លែក

ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​បុរស​ជា​ជាងផ្សារដែក​ម្នាក់​ស៊ីឈ្នួល​ឡើង​ផ្សារ​ដំបូលផ្ទះ​ឲ្យ​គេ​ប៉ះចំ​ខ្សែរ​ភ្លើង​ដែលមាន​តង់ស្យង់​ខ្ពស់​ឆក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​ឆក់​ខ្សែរ​ភ្លើង​កើតឡើង​នៅ​ចំណុច​ភូមិ​តាំង​រលាំង​ឃុំ​មនោ​រម្យ​ស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​កាលពី​រសៀល​ថ្ងៃទី​២១ ខែ កក្កដា ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​ទិ​ត្យ ចាន់ ភេទ​ប្រុស អាយុ ២២​ឆ្នាំ​រស់នៅ​ភូមិ​ហុង​ត្នោត ឃុំ​ឈានឡើង​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។​បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មានមុខរ​បរជា​ជាងផ្សារដែក​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​ខាងលើ​បាន​ឡើង​ផ្សារ​ដំបូល​សំ​យ៉ាប​ផ្ទះ​ឲ្យ​គេ​នៅ​ភូមិ​ខាងលើ​រួចហើយ​លើកដែក​ដើម្បី​ផ្សាភ្ជាប់​ដំបូល​ស្រាប់តែ​ដែក​ទៅ​ប៉ះចំ​ខ្សែរ​កាប​ដែលមាន​តង់ស្យង់​ភ្លើង​ខ្ពស់​បណ្តាល​ឲ្យ​ឆក់​ធ្លាក់​ពីលើ​ដំបូលផ្ទះ​រងរបួស​ធ្ងន់​។​

​ប្រភព​បន្តថា​ក្រោយពី​កើតហេតុ​ប្រជាពលរដ្ឋ​ក៌​បាន​ជួយសង្គ្រោះ​ជនរងគ្រោះ​បឋម​រួច បញ្ជូន​បន្តទៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឧដុង្គ​ដើម្បី​សង្គ្រោះ​៕S/​

​បុរស​ម្នាក់​ឡើង​ផ្សារ​ដំបូលផ្ទះ​ប៉ះចំ​ខ្សែភ្លើង​តង់ស្យង់​ខ្ពស់​ឆក់​របួសធ្ងន់​