​បុរស​ម្នាក់​ឡើង​ផ្សារ​ដំបូលផ្ទះ​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​បណ្ដាលឱ្យ​ស្លាប់​នៅ​ស្រុក​បសេដ្ឋ​

1274
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​បុរស​ម្នាក់​ឡើង​ផ្សារ​បំ​បូល​ផ្ទះ​ត​យាប​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​។​ហេតុការណ៍​កើតឡើង​នៅ​ភូមិ​អណ្ដូង​ឃុំ​ស្វាយ​ចិ​ប​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ ម៉ុ​ន មន ប្រុស អាយុ ៣៥ ឆ្នាំ​រស់ នៅ​ភូមិ​ចារ ឃុំ​ស្វាយ​ច​ចិ​ប ស្រុក​បសេដ្ឋមុខរបរ​ជាងផ្សារដែក​។​ប្រភព​ដដែល​បន្តថា​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ផ្សារ​ដំបូលផ្ទះ​ឲ្យ​ឈ្មោះ​លឹម​លី​ប៉េង​ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​អណ្តូង​លា​ឃុំ​ស្វាយ​ចិ​ប​ស្រុក​បសេដ្ឋ​។​ក្នុងពេលដែល​កំពុងតែ​ផ្សារ​ដំបូល​ជនរងគ្រោះ​បាន​កាន់​ប៉ះ​ខ្សែរ​តំណរ​បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ភ្លាមៗ​។​

ក្រោយពី​កើតហេតុ​មន្ត្រី​ជំនាញ​បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ប្រាកដ​មែន​រួច​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​

​បុរស​ម្នាក់​ឡើង​ផ្សារ​ដំបូលផ្ទះ​ត្រូវ​ខ្សែរ​ភ្លើង​ឆក់​បណ្ដាលឱ្យ​ស្លាប់​នៅ​ស្រុក​បសេដ្ឋ​

 

#