​បុរស​ម្នាក់​អារ​.​ក​សម្លាប់​ស្រី​កំណាន់​ហើយ​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​

390
ចែករម្លែក
  • 3
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​បុរស​ម្នាក់​បន្ទាប់ពី​មាន​ប្រពន្ធ​និង​កូនប្រុស​ម្នាក់​ក៏​លួច​មាន​ស្រី​កំណាន់​ដោយសារតែ​ភ្លើង​ប្រច័ណ្ឌ​និង​ស្រី​កំណាន់​មាន​ផ្ទៃពោះ​២​ខែ​បាន​យក​ខ្សែរ​ភ្លើង​ឆក់​នាង​រហូតដល់​ស្លាប់​។​

បន្ទាប់មក​យក​កាំបិតប៉័ងតោ​អារ​.​ក​បន្ថែម​ហើយ​យក​ក្រ​ម៉ា​ចងភ្ជាប់​ទៅ​និង​ដែក​មេ​ដំ​បួល​បន្ទប់​ជួល​ចងក​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​។​ករណី​អត្តឃាត​និង​ឃាត​កម្មនេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នៅត្រង់ចំណុច​បន្ទប់​ជួល​លេខ​C12​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​យប់​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០១៩ ។

​សព​បុរស​ដែល​ចងក​ធ្វើអត្តឃាត​សម្លាប់ខ្លួន​នោះ​មានឈ្មោះ​ទុយ រ៉ា​ន អាយុ ៣៩​ឆ្នាំ ជនជាតិខ្មែរ មាន​មុខរបរ​ជាងទង​(​ជាងមាស​)​មាន​ប្រពន្ធ​កូនប្រុស​ដើម​ម្នាក់​អាយុ​១៧​ឆ្នាំ​មិន​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ នោះទេ​។​អ្នក​ទាំង​៣​នាក់​ស្នាក់​នៅផ្ទះ​លេខ​១០៥ ផ្លូវ​លេខ​១១០ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ​។​ចំណែក​ស្ត្រី​ដែល​បុរស​ខាងលើ​សម្លាប់​នោះ​ឈ្មោះ​ណា​ង​ស្រី​មិ​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​មាន​ផ្ទៃពោះ​២​ខែ​មាន​កូនស្រី​ម្នាក់​ជាមួយ​ប្តី​ដើម​អាយុ​៣​ឆ្នាំ​រស់នៅ​ក្នុងបន្ទុក​។​

​បើតាម​សាក្សី​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​បន្ទាប់ពី​ប្តី​ដើម​របស់​នាង​ជាប់ពន្ធ​ធនាគា​ចំនួន​២​ឆ្នាំ​។​ពេល​ប្តី​នាង​ជាប់ពន្ធ​ធនាគារ​ដោយសារ​នាង​គ្មាន​ប្រាក់​ចិ​ញ្ច​ម​កូន​និង​ផ្គត់ផ្គង់​គ្រួសារ​នាង​បានចេញ​ទៅធ្វើ​ការ​នៅក្នុង​ខារ៉ាអូខេ​យីហោ​(​ស្ពាន​មាស​)​ហើយ​ក៏បាន​ស្គាល់​បុរស​ជា​ឃាតក​បាន​រយៈពេល​៦​ខែ​។​

ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់ពី​ស្គាល់​បុរស​ខាងលើ​បាន​ឲ្យ​នាង​ឈប់​នៅ​ទីនោះ​(​ហាង​ខា​រា​អូ​ខេ​)​ដោយ​ជួល​បន្ទប់​រួច​រួម​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​ដោយ​មិនបាន​រៀបការ​ឬ​សែន​ប្រេន​នោះទេ​។​ចាប់តាំងពី​រស់នៅ​ជាមួយគ្នា​ជា​ប្តី​ប្រពន្ធ​មក​បុរស​នោះ​មិនសូវ​ទៅ​រួមរស់​ជាមួយ​ប្រពន្ធដើម​ទេ​យូៗ​ទៅ​ម្តង​ដោយ​រស់នៅ​ជាមួយ​នាង​ច្រើនជាង​ប្រពន្ធដើម​។​ប្រពន្ធដើម​តែងតែ​ប្រច័ណ្ឌ​រករឿង​ឈ្លោះប្រកែក​គ្នា​ជា​ញ៉ឹក​ញ៉ាប់​ព្រោះតែ​បុរស​នោះ​ស្រឡាញ់​នាងរង​គ្រោះ​ខ្លាំងណាស់​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​បុរស​ជា​ប្តី​ដើម​របស់​នាងរង​គ្រោះ​នៅសល់តែ​៤​ទៅ​៥​ខែ​ទៀត​និង​ត្រូវ​ចេញពី​ពន្ធនាគារ​ហើយ​។​រួច​បុរស​ជា​ឃាតក​ក៏បាន​ដឹង​រឿង​រាវ​និង​ដែរ​ហើយ​បាន​ធ្លាប់​ប្រាប់​ស្ត្រី​រងគ្រោះ​ថាបើ​ប្តី​ចេញពី​ពន្ធនាគា​វិញ​រូបគេ​និង​ចេញ​លុយ​ឲ្យ​ប្តី​ដើម​ឲ្យ​ដាច់​គ្នា​ដើម្បី​រូបគេ​យក​នាង​ធ្វើ​ប្រពន្ធ​ព្រោះ​រូបគេ​ស្រា​ឡាញ់​នាង​ខ្លាំងណាស់​អត់​នាង​មិន​បានឡើយ​។​

​ប្រភព​បាន​បន្តទៀតថា​នៅមុន​ពេល​កើតហេតុ​ពួកគេ​ទាំង​២​នាក់​បាន​ចូលក្នុង​បន្ទប់​ជួល​រួច​បិតទ្វារ​ជិត​តែ​មិនបាន​ចាក់​គន្លឹះ​ទេ​ហើយ​កូនស្រី​អាយុ​៣​ឆ្នាំ​បាន​រត់​ទៅលេង​ផ្ទះ​អ្នកជិតខាង​ហើយ​។​ពេល​នោះគេ​ឮសូ​សំឡេង​អ្នក​ទាំង​២​នាក់​ឈ្មោះ​ប្រកែក​គ្នា​ខ្លាំងៗ​មួយសន្ទុះ​ក្រោយមក​ក៏​ស្ងាត់​ទៅវិញ​។​ស្របពេលនោះ​កូនស្រី​អាយុ​៣​ឆ្នាំ​បាន​ត្រឡប់​មកពី​លេង​ផ្ទះ​អ្នកជិតខាង​វិញ​ក៏​រុញ​ទ្វារ​របើក​ឃើញ​ម្តាយ​ស្នាមរបួស​ក​ជិត​ដាច់​ហើយ​ឃើញ​បុរស​ជា​ឃាតក​ដេក​អោប​សព​ម្តាយ​។​

​ពេលនោះ​នាង​ក៏​រត់​ស្រែកប្រាប់​អ្នក​មីង​ជិតខាង​ឲ្យ​មកជួយ​ភ្លាមៗ​នោះ​អ្នកជិតខាង​មានការ​ភ្ញាក់ផ្អើល​បាននាំគ្នា​មក​មើល​។​បន្ទាប់មក​បុរស​ជា​ឃាត​កបាន​ងើប​រត់​មកចាក់​គន្លឹះទ្វារ​បន្ទប់​ជួល​ទំនង​បុរស​នោះ​ខ្លាច​ប្រជាពលរដ្ឋ​វាយ​ស្លាប់​ក៏​យក​ក្រ​ម៉ា​ចងក​ភ្ជាប់​ទៅ​និង​មេដំបូល​ដែក​បន្ទប់​ជួល​ចងក​សម្លាប់​ខ្លួនឯង​តែម្តង​S/​

រូបកាលនៅរស់