​បុរស​វៀតណាម​ម្នាក់​ខ្យល់គ​ដួល​ស្លាប់​នៅមុខ​កាស៊ីណូ​ក្រោ​ន​ក្រុង​បាវិត​

308
ចែករម្លែក

ស្វាយរៀង​៖​បុរស​ជនជាតិ​វៀតណាម​វ័យ​៧៧​ម្នាក់​បាន​ខ្យល់គ​ស្លាប់​នៅខាងមុខ​កាស៊ី​ក្រោ​ន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ភ្លាម​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅខាងមុខ​កាស៊ីណូ​ក្រោ​ន​ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល​សង្កាត់​បាវិត​ក្រុង​បាវិត​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​នេះ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​នៅវេលា​កើតហេតុ​ពលរដ្ឋ​បាន​រាយការណ៍​មក​ថា​មាន​ករណី​មនុស្ស​ស្លាប់​នៅខាងមុខ​កាស៊ីណូ​សមត្ថកិច្ច​ក៏បាន​មកដល់​ចំណុចកើតហេតុ​ដើម្បី​ធ្វើការ​ពិនិត្យ​។​ប្រភព​ដដែល​បាន​បន្តថា​បុរស​ដែល​ស្លាប់​នោះ​ឈ្មោះ​តា​ត់​តូ​ហា​ភេទ​ប្រុស​អាយុ​៧៧​ឆ្នាំ​ជនជាតិ​វៀតណាម​មាន​ទីលំនៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

​ជននេះ​កាន់​លិខិតឆ្លងដែន​ខេ​ខ​C6301556​ក្រោយពី​ឆ្លងតាម​ការពិនិត្យ​សាកសព​ពី​គណកម្មការ​កោសល្យ​វិ​ច្ច័​យ​ខេត្ត​រួម​និង​លោកគ្រូ​ពេទ្យ​សុខ​ប៊ុនថន​អនុប្រធាន​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ជី​ភូ​ថា​ស្លាប់​ដោយសារ​ខ្យល់គ​ពិតប្រាកដ​មែន​៕S/​

#