​បុរស​វ័យ​ចំណាស់​នៅ​ភ្នំពេញ​ម្នាក់​ឈ្នះ​៩​ម៉ឺន​ដុល្លារ​ពី​សែ​ល​កាត​

806
ចែករម្លែក

​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ហេតុតែ​មានជោគ​រាសី​ខ្ពស់​បុរស​ដែល​ប្រកបរ​បរជា​អ្នកបើក​សិប្បកម្ម​ព្រី​ន​មា្ន​ក់មាន​សំណាង​បានឈ្នះ​ទឹកប្រាក់​រហូតដល់​៩​ម៉ឺន​ដុល្លារ​ដោយ​គ្រាន់តែ​តែ​ផ្ញើ​សារ​ផ្សងសំណាង​ពី​ក្រុមហ៊ុន​សែ​ល​កាត​ប៉ុណ្ណោះ​។​

បុរស​ដែលមាន​សំណាង​ឈ្នះ​ទឹកប្រាក់​ដ៏​ច្រើន​នេះ​មានឈ្មោះ​លោក​គឹម​សុខ​ខៃ​ជា​ម្ចាស់​សិប្បកម្ម​មួយកន្លែង​សព្វថ្ងៃ​រស់នៅ​ភូមិ​១​សង្កាត់​ជ័យ​ជំ​នៈ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​ប្រាក់រង្វាន់​ដ៏​មានសំណាង​នេះដែរ​គឺ​គាត់​បានឈ្នះ​កាលពី​ថ្ងៃទី​១២​ខែតុលា​ឆ្នាំ​២០១៨​កន្លងមក​។​

​ក្នុងពេល​ប្រគល់​រង្វាន់​ដល់​គេហដ្ឋាន​បុរស​មានសំណាង​រូបនេះ​បាន​ប្រាប់​ឱ្យដឹងថា​គាត់​បាន​ចូលរួម​លេង​ក្នុង​កម្មវិធី​ផ្ញើរ​សារ​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ពី​ក្រុមហ៊ុន​សែ​ល​កាត​អស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ​។​ទើបតែ​ពេលនេះ​គាត់​មានសំណាង​អស្ចារ្យ​ឈ្នះ​ប្រាក់រង្វាន់​រហូតដល់​៩​ម៉ឺន​ដុល្លារ​តែម្តង​។

​បុរស​រូបនេះ​ប្រាប់​បន្ថែមថា​គាត់​តែង​ព្យាយាម​ផ្ញើ​សារ​១​ថ្ងៃ​៣​ទៅ​៤​សារ​ហើយ​ទីបំផុត​បានឈ្នះ​រង្វាន់​នេះ​យ៉ាង​នឹកស្មាន​មិន​ដល់​។​សម្រាប់​ប្រាក់រង្វាន់​នេះដែរ​គាត់​នឹង​យកទៅ​ពង្រីក​មុខរបរ​សិប្បកម្ម​ព្រី​ន​ឱ្យ​កាន់តែ​ធំ​បន្ថែមទៀត​។​

គួរ​បញ្ជាក់ថា គិត​រហូតមក​ដល់ពេលនេះ ក្រុមហ៊ុន​សែ​ល​កាត​នៅ តែ​បន្ត​ប្រគល់​រង្វាន់ ជា​បន្តបន្ទាប់ គ្រប់​ទូទាំង​ខេត្ត​-​ក្រុង​ដល់​អតិថិជន​របស់ខ្លួន​។​រង្វាន់​ដែល​ឈ្នះ​មាន​ចាប់ពី​១​ម៉ឺន​ដុល្លារ​រហូតដល់​ជិត​១០​ម៉ឺន​ដុល្លារ​ទៀតផង​៕S/

លោក គឹម​សុខ​ខៃ​ជា​ម្ចាស់​សិប្បកម្ម​មួយកន្លែង​សព្វថ្ងៃ​រស់នៅ​ភូមិ​១​សង្កាត់​ជ័យ​ជំ​នៈ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ឈ្នះ​រង្វាន់​៩​ម៉ឺន​ដុល្លារ​