​បុរស​ស្លាប់​ភ្លាមៗ​ខណៈ​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​នៅ​ស្រុក​ឱ​រ៉ា​ល់​

414

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ដួល​បោក​ក្បាល​ស្លាប់​នៅតាម​ផ្លូវលំ​ភូមិ​សាមគ្គី​ឃុំ​រស្មី​សាមគ្គី​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បានឱ្យដឹងថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​មានឈ្មោះ​ហួញ​វ៉ាន់​ចៀន​អាយុ​៣៥​ឆ្នាំ​ខ្មែរ​ក្រោយ​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ចំការ​អំពៅ​របស់​ឈ្មោះ​គីម​វណ្ណា​រ៉ា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅក្នុង​ចំណុចកើតហេតុ​ខាងលើ​។

​ជនរងគ្រោះ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​HONDAWAVE​សេ​100​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​ជិះ​ពី​លិចទៅ​កើត​។​គោលបំណង​ទៅ​ទិញ​ស្រា​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​៕S/​