​បុរស​ឡាវ​ម្នាក់​មិនមាន​ប្រាក់​សង​គេ​ត្រូវ​ជាប់គុក​២​ឆ្នាំ​៦​ខែ​

536

(​ភ្នំពេញ​)៖ បុរស​ជនជាតិ​ឡាវ​ម្នាក់ ដែល​ខ្ចីប្រាក់​មិត្តភក្តិ​ជា​ពាណិជ្ជករ​ពីរ​នាក់ តែ​មិនមាន​ប្រាក់​សង ត្រូវបាន​លោក​ពេជ្រ វិជ្ជាធរ​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៦ ធ្នូ បានប្រកាស​សាលក្រម ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ២​ឆ្នាំ​៦​ខែ ពីបទ ឆបោក និង​បង្គាប់​ឱ្យ​សង​ប្រាក់​ដល់​ដើមបណ្តឹង​ចំនួន ១៤​ម៉ឺន​ដុល្លារ​។​

​ជនជាប់ចោទ​រូបនេះ​ឈ្មោះ Phetsamone Sirioudom អាយុ ៦២​ឆ្នាំ ជនជាតិ​ឡាវ មុខរបរ​ជា​អគ្គនាយក ក្រុមហ៊ុន​ទេ​ពស​ម្ប​តិ្ត ដែលជា​ក្រុមហ៊ុន​កសាង​ផ្លួ​វ​ថ្នល់ ហើយ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៧​។​

​ជនជាប់ចោទ ឈ្មោះ Phetsamone Sirioudom ត្រូវបាន​ប្តឹង​ដោយ ឈ្មោះ ជា ប៉ៃ ភេទ​ប្រុស និង ឈ្មោះ ឈួន ថា​វរិ​ន ភេទ ប្រុស ដែល​បាន​ប្តឹង​ថា​កាលពី​ថ្ងៃទី ១ ខែមករា ២០១៦ ជនជាតិ​ឡាវ​បាន​ខ្ចីប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​អាមេរិក ដោយ​សន្យា​សង​វិញ ជាមួយនឹង​ថ្លៃ​ការប្រាក់ ១៥ % ក្នុង​១​ខែ​។ ពេល​ដល់​ថ្ងៃ​កំណត់​ត្រូវ​សង​ប្រាក់ ជនជាតិ​ឡាវ បែរជា​មិនមាន​ប្រាក់ និង បានគេច​វេស​មិន​ព្រម​សង​។ ដើម្បី​ទាមទារ​ប្រាក់​ជំពាក់ និង ថ្លៃ​ខូចខាត ភាគី​ដើមបណ្តឹង ក៏​សម្រេច​ដាក់ពាក្យ​បណ្តឹង ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តែម្តង​៕L ដោយៈ ស្រី​លក្ខណ៍​